ស្រីស្អាតបង្ហោះជេពេទ្យគន្ធបុប្ផាព្រោះកូនខ្លួន មានអ្នកគាំទ្រ និង មានអ្នកមិនគាំទ្រ

435

ដោយហេតុតែស្រលាញ់កូនទើបធ្វើឲ្យនារីម្នាក់បង្ហោះជេពេទ្យដែលធ្វើការនៅគន្ធបុប្ផា បានព្យាបាលកូនខ្លួនរហូតជាសះស្បើយ។ រឿងហេតុកើតឡើងដោយសារកូនគាត់ត្រូវពេទ្យស្រីម្នាក់ចាក់ម្ជុលច្រើនដងមិនចូល ព្រោះពិបាករកសរសៃក្មេងថ្លោះ ក្នុងនាមជាម្តាយ ឈឺចិត្តក៏ដកទូរសព្ទមកថត ខុសពីច្បាស់ទំលាប់ក្នុងពេទ្យ ហើយក៏មានការឈ្លោះប្រកែកគ្នា រហូតដល់ថ្នាក់បង្ហោះជេតែម្តង។

កាន់តែច្បាស់ស្តាប់សម្តីប្អូនស្រីជាម្តាយបង្ហោះពីដំណើរដើមទងទាំងស្រុង ៖​ “បងប្អូនទាំងគ្នាជួយសែ៊រម្នាក់ៗមកដេីម្បីឃេីងមុខមីគ្រូពេទ្យចិត្តខ្មៅមុខអាក្រក់ធ្វេីបាបកូនខ្ញុំវាធ្វេីការនៅពេទ្យគន្ធ​ភាក់បុបា្ផ???​
​ ថ្ងៃទី7 ខែ9 ម៉ោង4កូននាងខ្ញុំក្ដៅខ្លួនខ្លាំងបានយកទៅមន្ទីពេទ្យគន្ធបុប្ផា​ ពីរនាក់មែ៉​
ពេលទៅដល់គាត់បានអោយខ្ញុំយកកូនមកដាក់លេីរគ្រដេីម្បីដាក់សារ៉ូមខ្ញុំក៏យកកូនទៅដាក់រួចគាត់ឈរខាងស្ដាំខ្ញុំឈរខាងឆ្វេញចំនែកម៉ែខ្ញុំឈរពីលេីរក្បាលកូននាងខ្ញុំ​ បន្ទាប់មកគាត់យកម្ជុលមកចាក់ដៃឆ្វេងកូនខ្ញុំ4ទៅ5ដងមិនចូលក៏ដក់ម្ជុលចោល​ ហេីយយកម្ជុលថ្មីមកចាក់ដៃស្ដាំម្ដងចាក់4​ 5 ដងទៀតមិនចូលទៀតកូនខ្ញុំឈឺហេីយយំខ្លាំងឡេីងៗៗខ្ញុំអាណិតកូនស្រីខ្ញុំខ្លាំងណាស់ហេីយក៏យំពេលនោះស្រាប់តែអ្នកគ្រូពេទ្យនិងយាយថាមែ៉កូនយំចឹងគាត់ចាក់ម្ជុលមិនចូលទេ​ ខ្ញុំក៏ឈប់យំ​ម៉ែខ្ញុំថាចេញមកអោយគាត់ចូលចាប់ម្ដងខ្ញុំដេីរចេញមកឈរពីលេីរក្បាកកូនខ្ញុំវិញ​
បន្ទាប់​មកគ្រូពេទ្យនិងយកម្ជុលថ្មីមួយទៀតមកចាក់ជេីងស្ដាំកូនខ្ញុំចាក់3ទៅ4 នៅតែមិនចូលចាក់ហេីយចាក់ទៀតកូនខ្ញុំយំខ្លាំងទៅៗៗ??មែ៉ខ្ញុំឃេីញចៅយំកលួងហេីយយកដៃទៅអង្អែលក្បាល់ចៅថាអូកូនឈឺៗតិចបាត់ហេីយទាំងទឹកភ្នែក​ ស្រាប់តែពេទ្យនិងយាយខ្លាំងៗថាយាយអង្អែលក្បាលចៅចឹងចាក់វាមិនចូល​ ខ្ញុំយាយថាម៉ែឈប់អង្អែលហេីយខ្ញុំឈប់យំហេីយម៉ែចាប់ជេីងចំនែកញំចាប់ដៃហេីយចាំមេីរតេីពេទ្យចាក់ចូលទេ?​
​ កូនខ្ញុំយំកានតែខ្លាំងទៅៗគាត់យកម្ជុលថ្មីមកចាក់ជេីងឆ្វេងកូនខ្ញុំ
ចាក់ដកៗនៅតែមិនចូល​ ម៉ែឃេីញកូនញំយំខ្លាំងទៅៗៗ​ ក៏យាយថាមានពេទ្យផ្សេងទេអោយគាត់មកជួយចាក់មកក្រែងចូលព្រោះចៅញំឈឺខ្លាំងហេីយចាក់ដៃផងជេីរផងនៅតែមិនចូលចឹង​
ពេទ្យ​ស្រីនិងខឹងមែ៉ខ្ញុំជាខ្លាំងហេីយយាយថាអុំមេីរងាយខ្ញុំមេះខ្ញុំធ្វេីពេទ្យ10 20 ឆ្នាំហេីយខ្ញុំក៏យាយថាពាក្យត្រង់ណាដែរថាម៉ែខ្ញុំមេីរងាយពេទ្យអែង​ គាត់មេីរមុខខ្ញុំហេីយខឹងយ៉ាងខ្លាំងហេីយក៏យកកំហឹងទាំងអស់មកដាក់លេីរកូននាងខ្ញុំ​ ដោយការកម្ជលមកចាក់ជេីងកូនខ្ញុំខ្លាំងៗដក់រុកៗមិនត្រឹមតែប៉ុនណ្ណឹងថែមទាំងច្របាច់ជេីរកូនញំខ្លាំងៗរួចយកស្កុតរំឡេីងតឹងៗកូនស្រីខ្ញុំស្រែកយំឡេីងកៀងរួចយកដៃញីលេីរមុខម្ជុលថែមទៀតផង​ ដូចពេលនោះខ្ញុំឃេីញចឹងក៏យក​ ទូរស័ព្ទ​មកថតទុកជាផះតាង​ គាត់គំរៀមខ្ញុំថាអោយលុបចេញបេីរមិនលុបទេគាត់ហៅនាក់យាមមកចាបខ្ញុំ​ តែខ្ញុំមិនលុប​ ។ បងប្អូនមេីរមុខមីពេទ្យចុយម្រោយនិងអោយច្បាស់មុខក្រក់ចិត្តក៏ខ្មៅចារឹកថោកជាងឆ្កែទៀត??????យកកំហឹងមកធ្វេីបាបកូនស្រីខ្ញុំអាយុក3ខែ??????
​ បងប្អូនជួយគិតមេីរថាពេទ្យស្រីនិងគាត់យកកំហឹងមកដាក់លេីរកូនស្រីខ្ញុំអាយុក3ខែតេីត្រូវឬទេសុំម្នាក់មួយមាត់មក​ ហេីយពាក្យត្រង់ណាដែរថាខ្ញុំមេីរងាយគាត់។”

ជុំវិញករណីនេះមានអ្នកខំមិនជេពេទ្យជាច្រើន តែក៏មានអ្នកគាំទ្រ និង លើកចិត្តពេទ្យផងដែរ ជាក់ស្តែង ៖

ដោយ៖ រដ្ឋា

SHARE