​ជំទាវ​ស្រី​តូច​ចំណាន ដាក់​មួយ​ម៉ាត់​ធ្វើ​ឲ្យ​​អ្នក​ព្យាយាម​​ឆ្កឹះឆ្កៀល​នាង​និង​ស្វាមី ឆ្អែត​បាយ

2206

លោក​ជំទាវ ស្រី​តូច ចំណាន បាន​បង្ហោះ​សារ​ផ្ញើ​ដល់​ជន ដែល​ព្យាយាម​បំបែកបំពាក់​អ្នក​នាង​និង​ស្វាមី​អ្នក​ឱកញ្ញា គិត ម៉េង ឡើង​ឆ្អែត​បាយ ក្រោយ​មួយ​រយៈ​នេះ មាន​ជន​អនាមិក បាន​បង្ហោះ​រឿង​បរិហារកេរ្ត៍ ថា​លោក​ជំទាវ​ស្រី​តូច​លួច​លាក់​ស្នេហា​ជាមួយ​សុវណ្ណ មករា។

«ខ្ញុំ​រីករាយ​ក្នុង​ការ​ទទួល​យក​មិត្ត​ចូល​ក្នុង​ជីវិត​ខ្ញុំ តែ​ខ្ញុំ​មិន​ដែល​បង្កើត​សត្រូវ​ម្តង​ណា​ទេអ្នក​កាន់​តែ​ធ្វើ​អំពើ​អាក្រក់​មក​លើ​ខ្ញុំ គឺ​អ្នក​កំពុង​ដុត​ខ្លួន​ឯង គ្មាន​ពេល​ស្រឡាញ់​ខ្លួន​ឯង និង​មនុស្ស​ជុំវិញ​ខ្លួន​ឡើយ។ ខ្ញុំ​វិញ​អត់​មាន​ពេល​ទំនេរ​តប​ទេ គឺ​មាន​តែ​ពេល​ដើរ​តាម​បម្រើ​ស្វាមី ចូលរួម​រីករាយ​ជាមួយ​សង្គម ព្រម​ទាំង​អ្នក​ដែល​ចូលចិត្ត​ស្រឡាញ់​ខ្ញុំ ហើយ​ថែម​ទាំង​ឆ្លៀត​ពេល Build Up Myself ទៀត​ផង។ អ្នក​កាន់​តែ​ធ្វើ​អាក្រក់​មក​លើ​ខ្ញុំ ខ្ញុំ​កាន់​តែ​ទទួល​ភាព​កក់​ក្តៅ​ពី​ស្វាមី​ជា​ទី​ស្រឡាញ់​ខ្ញុំព្រោះ​យើង​ជឿជាក់​គ្នា»

លោក​ជំទាវ​ថា ការ​និយាយ​ដូច្នេះ​ក៏​ព្រោះ​កន្លង​មក​មាន​គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ Sreyneang Kim បាន​បង្ហោះ​បង្ខូច​កេត្តិយស់​លោក​ជំទាវ​និង​អ្នក​ឱកញ្ញា គិត ម៉េង តែ​អ្នក​ទាំង​ពីរ​មិន​ដែល​ទៅ​ចាប់​អារម្មណ៍​នឹង​មនុស្ស​ធន់​នោះ​ឡើយ មាន​តែ​កាន់​តែ​ស្រឡាញ់​គ្នា និង​ប្រឹង​អភិវឌ្ឍ​ជំនួញ​ឲ្យ​កាន់​តែ​រីក​ចម្រើន​ប៉ុណ្ណោះ៕

អត្ថបទ៖ រតនា