វត្ត​​មួយ​នៅ​​ថៃ​ តាំងរូប​សម្តេចតា​និង​សម្តេចសង្ឃរាជ ជួន ណាត ថ្ងៃ​កាន់​បិណ្ឌ

2755

​វត្ត​សិរិ​ន​ថន​ទេព​រតនា​រាម ឃុំ​អម​យ៉ៃ ស្រុក​សាម​ប្រាន ខេត្ត​នគរ​បឋម ក្នុង​ប្រទេស​ថៃ បាន​ដាក់​តាំង​ព្រះ​ឆាយា​លក្ខណ៍​​ព្រះបាទជ័យវរ្មនទី ៧, សម្តេចឱអតីត​ព្រះ​មហា​វីរក្សត្រ​នរោត្តមសីហ​នុ (​ព្រះ​បរម​រតន​កោដ្ឋ​) និង​ព្រះ​បរម​រូប​សម្តេច​សង្ឃ ជួន ណាត​ផង​ដែរ ក្នុង​ឱកាស​កាន់បិណ្ឌ​។ ​នេះ​បើ​យោង​តាម Royal du Cambodge។

Royal du Cambodge ដែល​បង្ហាញ​សកម្មភាព សម្តេច​រាជបុត្រី ព្រះ​អនុជ នរោត្តម អរុណរស្មី ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​បាន​សព្វព្រះទ័យ​យាង​ជា​ព្រះ​អធិបតី ក្នុង​ព្រះ​ពិធីបុណ្យ ភ្ជុំបិណ្ឌ នា​វត្ត សិរិ​ន​ថន​ទេព​រតនា​រាម ឃុំ​អម​យ៉ៃ ស្រុក សាម​ប្រាន ខេត្ត​នគរ​បឋម ព្រះរាជាណាចក្រ​ថៃ កាលពី​ព្រឹក​ថ្ងៃ​ទី ១០ ខែ កញ្ញា ឆ្នាំ ២០១៧។

អត្ថបទ៖ អង្គរប៉ុស្តិ៍