Suzuki Let’s ស៊េរី ០១៨ ចេញ​ថ្មី​រាង​ប្លែក តម្លៃ​ជិត ២ ០០០ ដុល្លារ

693

Suzuki Let’s ស៊េរី ២០១៨ ទើប​ចេញថ្មី បំពាក់​សុទ្ធ​តែបច្ចេកវិទ្យា​ថ្មី និង​មាន​ពណ៌​ច្រើន​ជម្រើស​តម្រូវ​ចិត្ត​យុវវ័យស្ទាវ លក់​ក្នុង​តម្លៃ ១ ៨០០ ដុល្លារ។

ម៉ូដែលថ្មី Let’s ២០១៨ ដែលត្រូវបានកែប្រែប្លែក និងទាក់ទាញជាងមុន ជាមួយជំរើស ច្រើន ពណ៌ ដោយមានពីរពណ៌ (Two-Tone) ទាំងតួម៉ូតូ និងកែប។ ក្រៅ​ពី Let’s ក្រុមហ៊ុនក៏​បាន​ប្រកាស Smash 018 ផង​ដែរដោយ​តម្លៃ ១ ៤០០ ដុល្លារ។

លក្ខណៈ Suzuki Let’s ២០១៨៖ 

  • តែម​រចនា​បែប​ថ្មី​​
  • ចង្កៀង​មុខ​បន្ថែម​ផ្ទៃ​ខៀវ
  • កុងទ័រ​រចនា​ពណ៌​ថ្មី​ប្លែក
  • ចង្កៀង​ភ្លើងស៊ីញ៉ូ​ថ្មី​មាន​ពណ៌​ខៀវ
  • កែប​ប្រភេទ​ស្បែក​​រចនា​ថ្មី​ពីរ​ពណ៌
  • ម៉ាស៊ីន​ប្រភេទ LEaP Technology
  • មាន​កម្លាំង​ម៉ាស៊ីន​112.7cc
  • Logo ​FI ខាម​មុខ​ផុស​ប្រភេទ​3D
  • មាន ៣ ពណ៍​គឺ​ពណ៌​ស ពណ៌​សខៀវ​ និង​ពណ៌​សក្រហម។

អត្ថបទ៖ រតនា