Marcus Rashford ​គឺ​ជា​អ្នក​រក​គ្រាប់​បាល់​ទី​៣​ឱ្យ​ក្លឹប​បិសាច​ក្រហម Manchester United ​ក្នុង​ជ័យ​ជម្នះ ៣-០ ​លើ​ក្រុម Basle ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល។

ដោយ​ការ​ប្រកួត​នេះ គឺ​ជា​ការ​ប្រកួត​ដំបូង​ហើយ​សម្រាប់​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​របស់​ Man Utd ​ហើយ​ក៏​រក​គ្រាប់​បាល់​បាន​​តែ​ម្ដង ​ក្នុង​ការ​បង្ហាញ​ខ្លួន​នេះ។ ដូច្នេះ​ហើយ ​វា​បាន​បង្កើត​ជា​កំណត់ត្រា​អស្ចារ្យ​មួយ​សម្រាប់​Rashford ​ដែល​តែងតែ​រក​គ្រាប់​បាល់​បាន​ជា​និច្ច ក្នុង​ក្រប​ខណ្ឌ​ទាំង​អស់ ដែល​រូបគេ​បង្ហាញ​ខ្លួន​លើក​ដំបូង។

ខ្សែ​ប្រយុទ្ធ​វ័យ​១៩​ឆ្នាំ​នេះ ​រក​គ្រាប់​បាល់​បាន​ក្នុង​ប្រកួត​ដំបូង​គ្រប់​ពាន​រង្វាន់​ទាំង​អស់​រួម​មាន Premier League League Cup Europa League ​និង Champions League ​កាល​ពី​យប់មិញ​នេះ។ ខណៈ​ដែល​ក្នុង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​វិញ​ក៏​ដូចគ្នា ចូល​លេង​ឱ្យ U21 ​ដំបូង​ក៏​ស៊ុត​ចូល ​ហើយ​ក្រុម​ធំ​ក៏​ស៊ុត​ចូល​ដែរ៕

ដោយ៖ សីណា

ប្រភព៖ League