Apple កាល​ពីយប់​មិញ​បាន​បង្ហាញ​វត្តមាន iPhone 8/8 Plus ពិសេស​គឺ iPhone X ដែល​គ្រប់គ្នា​គិត​ថា​ជាស្មាតហ្វូនស្ទើរ​គ្មាន​គែមអេក្រង់ អាច​នឹង​ច្រឡំធំ។

 

បើ​ពិនិត្យ​ឲ្យ​ដិតដល់រឿង​ថា iPhone X ជា​ស្មាតហ្វូន​ថ្មី​ស្ទើរ​គ្មាន​គែមអេក្រង់នោះ អ្នក​ប្រហែល​ច្រលំធំ​មិនខាន។ Apple បាន​រចនា iPhone X ដោយ​គ្មាន​ប៊ូតុង​ Home និង​មើល​ទៅ​អេក្រង់​ទូរសព្ទ​ហាក់​លាតសន្ធឺង ដល់​ផ្នែកគែម តែ​តាមពិត​វា​ដូច​គ្នា​ទាំង​ស្រុង​ទៅ​នឹង iPhone ស៊េរី​មុនៗ​ដែរ​។

ពេល​ពិនិត្យ​មើល​នៅ​ផ្នែកគែម អ្នក​នឹង​ឃើញបន្ទាត់​ខ្មៅព័ទ្ធជុំវិញ​អេក្រង់ iPhone ដែល​ធ្វើ​អោយ​ការ​បង្ហាញ​រូបភាព​មិន​បាន​​លាត​សន្ធឹង​ដល់​ផ្ទាល់​នឹង​ស៊ុមទូរសព្ទ​ដូច Galaxy Note 8, Xiaomi Mi Mix Edge និង AQUOS Crystal ឡើយ។

យ៉ាង​ណា Apple ពិត​ជា​បាន​ធ្វើ​យ៉ាង​ល្អ​ក្នុង​ការ​ផ្លាស់ប្តូររូបរាង​និង​ផលិត​បច្ចេកវិទ្យា​ថ្មី​សម្រាប់ iPhone X។ Apple នឹង​បើក​​ការកុម្ម៉ង់​ទិញ iPhone X នៅ​ថ្ងៃ ២០ តុលា ហើយ​នឹង​ដាក់​លក់ផ្លូវការ​លើ​ទីផ្សារ​នៅ​ថ្ងៃទី ៣ ខែ​វិច្ឆិកា ក្នុងតម្លៃ ៩៩៩ ដុល្លារ (64GB) និង ១​​ ១៤៩ ដុល្លារ​សម្រាប់ ទំហំ  256GB និង​មាន​ពីរពណ៌ គឺ ប្រាក់និង​ប្រផេះ៕

អត្ថបទ៖ រតនា