មាន​តែ​មនុស្ស single ប៉ុណ្ណោះ​ទើប​អាច​រីករាយ​នឹង​ជីវិត​ទាំង​នេះ​បាន

3765

អ្នក​មាន​គូ​ប្រហែល​ជា​មិន​ដឹង ហើយ​ក៏​មិន​ដែល​បាន​រីករាយ​នឹង​ជីវិត​បែប​នេះ​ឡើយ។ អ្នក​នៅ single នឹង​ទទួល​បាន​ភាព​រីករាយ​ទាំង​នេះ៖

.អ្នក​អាច​មាន​ពេល​ដេក,ដើរ​តាម​ចិត្ត ដោយ​មិន​ចាំបាច់​សម្លឹង​មើល​ទៅ​ម៉ោង​ថា “​ដល់​ពេល​ទៅ​ជួប​សង្សារ​ហើយ​ឬ​នៅ គឺ​រស់​នៅ​តាម​របៀប​ខ្លួន​យើង មិន​ចាំ​បាច់​សម្រប​តាម​គេ”។

 

 

.មាន​ជម្រើសច្រើន ហើយ​អាច​សម្លឹង​ទៅ​មើល​នរណា​ៗ​ក៏​បាន ដោយ​មិន​ចាំ​បាច់​ខ្លាច​សង្សារ​ប្រច័ណ្ឌ។
៣.ចង់​ទៅ​ណា​ទៅ​ភ្លាម មិន​ចាំបាច់​រង់ចាំ​នេះ​ចាំនោះ នាំ​ឲ្យ​អារម្មណ៍​ហ្មួហ្មង។

.ពេល​គ្មាន​សង្សារ​យើង​អាច​មាន​ពេល​ដើរលេង​ជាមួយ​គ្រួសារ និង​មិត្តភ័ក្ដិ​បាន​ច្រើន។

.អាច​លេង​សើច​សប្បាយ​រីករាយ​ជាមួយ​មនុស្ស​គ្រប់គ្នា ដោយ​មិន​រអែង ឬ​ខ្លាច​ចិត្ត​គេ។

.មិន​ចាំ​បាច់​ឈឺចាប់ ឬ​ខ្លាច​គេ​ក្បត់​យើង យើង​ក្បត់​គេ។

.អាច​ធ្វើ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ, ញ៉ាំ​អ្វី​ដែល​យើង​ចង់​ញ៉ាំ ដោយ​មិន​ចាំ​បាច់​គិត​ដល់​ដៃគូ​ស្នេហា។

.អ្នក​នៅ single គឺមិន​ហត់​នឹង​ចាំឃ្វាល​សង្សារ និង​មាន​ពេល​ថែទាំ​ខ្លួន​ឯង​ឲ្យ​កាន់តែ​ស្អាត​ទៅ​ៗ៕