ការសិក្សាវិភាគខ្លះៗចេញពីរឿង ‹‹សម្ដីមហាសេដ្ឋីធ្វើឱ្យអ្នកសុំទានខ្មាស់ រកពាក្យនិយាយមិនបាន››

388

នេះជាការសិក្សាយល់ដឹងខ្លះៗចេញពីរឿង ‹‹សម្ដីមហាសេដ្ឋីធ្វើឱ្យអ្នកសុំទានខ្មាស់ រកពាក្យនិយាយមិនបាន›› ដោយទាញយកចំនេះដឹងទូទៅ៖

  1.  ទាំងមនុស្សប្រុស និង ស្រីបើគ្មានការព្យាយាម តស៊ូក្នុងជីវិតទេនោះក៏គ្មានការជោគជ័យដែរ។ (ត្រូវចេះប្រឈមមុខនិងដោះស្រាយ)។
  2. កុំសង្ឃឹមថាអ្នកដ៏ទៃនិងជួយយើង ជាដំបូងយើងត្រូវខំប្រឹងឱ្យអស់ពីសម្ថភាពខ្លួនឯងសិន ហើយក៏កុំសង្ឃឹមថាគេនឹងឱ្យលុយយើង សម្រាប់មនុស្ស លុយមិនដែលគ្រប់គ្រាន់ទេ។ ត្រូវដឹងថា មិនមែនឱ្យតែយើងបរាជ័យ គឺតែងមានគេចាំជួយយើងទេ។ (ត្រូវចេះងើបឈរដោយខ្លួនឯង)
  3. បើគេអាចជួយយើងបាន វាចាការត្រឹមត្រូវដែលយើងត្រូវចេះដឹងគុណ តែបើគេមិនជួយ សូមកុំបន្ទោស ឫ គុំកួន ព្រោះគេជាគេ ហើយអ្នកដែលចង់ជោគជ័យគឹយើង។ (ត្រូវចេះគិតឱ្យបានជ្រៅ)
  4. កុំរាប់អានគេជាមិត្តគ្រាន់តែឃើញនូវទ្រព្យគេ ឫសំបកក្រៅគេ។ ទ្រព្យសម្បតិ្តគេមិនពាក់ព័ន្ធជាមួយអ្នកទេ អាចនិយាយបានថាពេលអ្នកគ្នានសូម្បីតែមួយរយក្នុងខ្លួន អ្វីដែលគេឱ្យអ្នកបាននោះប្រហែលជានំបុ័ងមួយដើមទេ។ (ត្រូវរស់នៅដោយមានការវិនិច្ឆ័យ)
  5. កុំគិតថាលុយជាសុភមង្គលរបស់អ្នក។ ជីវិតដែលមានសុភមង្គលមិនមែនពឹងទៅលើលុយទាំងស្រុងទេ។
  6. គ្មានអ្វីដែលអាចនៅជាមួយយើងជារៀងរហូតទេ ត្រូវចេះថែរក្សាអ្វីដែលយើងគិតថាវាសំខាន់សម្រាប់យើង កុំទុកឱ្យបាត់បង់ហើយទើបស្តាយ។
  7. កុំទុកឱ្យពេលវេលាអ្នកកន្លងទៅដោយឥតប្រយោជន៏។

Angkorpost លើកយកមកនេះ វាគ្រាន់តែជាការសិក្សាខ្លះៗពីសាច់រឿង សង្ឃឹមថាអ្នកទាំងអស់គ្នានឹងយោគយល់ ហើយអធ្យាស្រ័យផង ជួយកែតំរូវនិង សូមរិះគុណដើម្បីស្ថាបនា សូមអរគុណ៕

ដោយ៖ ចាន់តារារស្មី