ធ្លាយ​លក្ខណៈ​ពិសេស​កំពូល​ស្មាតហ្វូន​ថ្មី​របស់ Nokia គឺ Nokia 9 ដោយ​ល្បី​ថា​បំពាក់​ RAM ខ្ពស់​កប់​ក្តោង​រហូត​ដល់​ទៅ 8GB ឯ​ណោះ។

Nokia 9 ដែល​លេច​លក្ខណៈ​សម្បត្តិ​​លើ Geekbench នេះ មាន​ឈ្មោះ​ម៉ូឌែល Unknown Heart ថែម​ទាំង​បំពាក់ Snapdragon 835 ទៀត​ផង។ យ៉ាងណា​មិញ​មិន​ទាន់​មាន​ព័ត៌មាន​ជាក់លាក់​ជាង​នេះ​ឡើយ គ្រាន់​តែ​ដឹង​ថា Nokia ស៊េរី​ថ្មី​នេះ មាន​អេក្រង់​ដល់​ទៅ ៥,៥អ៊ីង ប្រភេទ QHD ម៉េមូរី 64 GB ហើយ​ជា​ពិសេស​ស្មាតហ្វូន​នេះ​បំពាក់​កាមេរ៉ា​ក្រោយ​ភ្លោះ​ដល់​ទៅ 13MP៕

ដោយ៖ ណារ៉ា

ប្រភព៖ GSMARENA