រន្ធត់! ឡាន Lexus មន្រ្តី​អាវុធហត្ថម្នាក់ តហ្គាស់ផ្ទុះឆេះ ម្ចាស់​របួសធ្ងន់យក​ទៅសង្រ្គោះបន្ទាន់

215

រថយន្ត​ម៉ាកឡិចស៊ីស GX470 មួយគ្រឿង​ដែលជា​កម្មសិទ្ធ​មន្ត្រី​កងរាជអាវុធ​ហត្ថលើ​ផ្ទៃប្រទេស មាន​ឋាននន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ទោ បាន​ផ្ទុះហ្គាស់ឆេះ រហូត​ធ្វើ​ឲ្យ​ម្ចាស់រងរបួសធ្ងន់ដោយ​រលាកពេញខ្លួននិងត្រូវ​​បាន​យក​ទៅសង្រ្គោះបន្ទាន់នៅ​មន្ទីរពេទ្យ ឯម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ​បាន​​រងរបួសស្រាល។

ហេតុការណ៍ផ្ទុះឆេះនេះ​កើតឡើង​ នៅវេលា​ម៉ោង១៣និង១០នាទី ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ តាមបណ្តោយ​ផ្លូវមាត់ស្ទឹង ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ខេត្ដកណ្ដាល ហើយ​ត្រូវ​ស្នងការនគរបាលខេត្តកណ្តាល​ប្រើឡានទឹកពន្លត់ដល់ទៅ ៧ គ្រឿងឯណោះ។

ហេតុការណ៍ផ្ទុះឆេះរថយន្ត​នេះ ពុំ​បាន​បង្ក​ឲ្យ​រាលដាលខូចខាតផ្ទះពលរដ្ឋនៅក្បែរ​នោះទេ ព្រោះ​ត្រូវ​រថយន្តពន្លត់អគ្គីភ័យពន្លត់​​​ទាន់ ដោយ​ភ្លើង​បាន​រលត់ជា​ស្ថាពរនៅ​វេលាម៉ោង១៣​និង៣០នាទី។ ហេតុការណ៍​នេះ មន្រ្តីប៉ូលិស​បញ្ជាក់ថា ដោយ​សារ​តែ​រថយន្ត​នោះ​ផ្ទុះហ្កាស់ ទើបបង្កជាអគ្គីភ័យឆាប់ឆេះរហូតធ្វើឲ្យ​ម្ចាស់របួសធ្ងន់ដូច្នេះ៕

អត្ថបទ៖ រតនា