ឡាន​​ក្រុង​ជំនួយ​​ជប៉ុន ៧ គ្រឿង ត្រៀម​​ដឹក​ពលរដ្ឋ​​ទៅលេង​ក្រុង​ព្រះសីហនុថ្ងៃ​ចូលឆ្នាំ អត់គិតលុយមួយរៀល​

248

ដោយ​មាន​ការ​សហការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាល​ខេត្តព្រះសីហនុ ឡានក្រុង​ដែល​ជា​ជំនួយ​របស់​ជប៉ុន​ចំនួន ៧ គ្រឿង​នឹង​ត្រូវយក​មក​ដឹក​ពលរដ្ឋខ្មែរ​ពី ភ្នំពេញ ទៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃ​ទី ១២ ដល់ ១៨ មេសា ឆ្នាំ ២០១៩ ដោយឥតគិតថ្លៃ ដើម្បីកាត់បន្ថយការចំណាយរបស់បងប្អូន។

រថយន្តក្រុងជិះមិនបង់ប្រាក់​ ​ដែលនឹងចេញដំណេីរពី​ រាជធានីភ្នំពេញ-ខេត្តព្រះសីហនុ នឹង​ចេញដំណើរជើងទីមួយពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ តាមពីរទីតាំងដូចជា៖

@ភ្នំពេញ​ ខេត្តព្រះសីហនុ​ :​ ចាប់ពីម៉ោង​ ៥.៣០​ នាទីព្រឹក​ ចំណត:​ ផ្សារសិនជូរីផ្លាស្សារ​។
@ខេត្តព្រះសីហនុ​ – ភ្នំពេញ​ :​ ចាប់ពីម៉ោង​ ១២.០០​ ថ្ងៃត្រង់​ ចំណត​:​ វេទិកា​៧មករា​។

អត្ថបទ៖ រតនា