ប្លែក​ និង​អស្ចារ្យ​ណាស់! ​ភ្លើង​ក្បាច់​ចំរុះ​ពណ៌​ពេល​យប់​លើ​ដងផ្លូវ​ នៃ​ក្រុង​ព្រៃវែង

170

ភ្លើង​ពណ៌​ពេល​យប់​លើ​ដងផ្លូវ​ក្នុង​ក្រុង​ព្រៃវែង​ ពិសេស​បរិវេណ​រៀប​ចំព្រឹត្តិការណ៍​សង្ក្រាន្ត​ព្រៃវែង ​ឆ្នាំ​២០១៩ ​ពិត​ជា​ប្លែក ​និង​អស្ចារ្យ​ណាស់។

ភ្លើង​ចំរុះ​ពណ៌ លម្អ​ចាក់​ក្បាច់​ពត់​ពេន ​បត់បែន​ កាច់ កុង ​រង្វង់​មូល​ រំលេច​ចេញ​ជា​រូបភាព​ដើម​ឈើ ​ផ្កា ​ព្រៃ​ព្រឹក្សា ​កំពូល​វិមាន ​ប្រៀប​បាន​ដូច​ជា​ឋានសួគ៌​ នា​ពេល​រាត្រី ​ដែល​មិន​ធ្លាប់​មាន​ទេ​ សម្រាប់​ទឹក​ដី​ខេត្ត​ព្រៃវែង។

ភ្លើង​ពណ៌​ចំរុះ​លើ​ដង​ផ្លូវ​នេះ ​គ្រាន់​តែ​ជា​ផ្នែក​មួយ ​នៃ​ការ​តាំង​លម្អ​ ក្នុង​បរិវេណ​រៀប​ចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ព្រៃវែង ​ឆ្នាំ​នេះ ​គឺ​នៅ​មាន​ច្រើន​ទៀត ​ស្ទើរ​មិន​អាច​រៀប​រាប់​បាន​​។ បើ​ពុកម៉ែ ​បងប្អូន ​យុវជន​ យុវនារី​ទាំង​អស់ ​ចង់​ដឹង ​ចង់​ឃើញ ​សូម​អញ្ជើញ​ទៅ​ចូលរួម​លេង ​និង​ទស្សនា​កំសាន្ត​ ចាប់​ពី​ថ្ងៃ​ស្អែក​នេះ ​រហូត​ដល់​ថ្ងៃ​ទី​១៦ ​ខែ​មេសា ​ឆ្នាំ​២០១៩​ ដោយ​មេត្រី៕

SHARE