បុណ្យចូលឆ្នាំ​ខ្មែរ ទណ្ឌិត ១៣៤ នាក់ នឹង​ត្រូវ​លើកលែង​និង​បន្ធូបន្ថយទោស

158

ទណ្ឌិត​ចំនួន ១៣៤ នាក់ នឹង​លើកលែង​ទោសនិង​បន្ធូបន្ថយទោស សម្រាប់ឱកាស​បុណ្យចូលឆ្នាំខ្មែរ​ដែលនឹង​ប្រព្រឹត្តិទៅប៉ុន្មានថ្ងៃ​ទៀតនេះ។

អ្នក​នាំពាក្យ​ក្រសួងយុតិធម៌លោក គឹម សន្តិភាព បាន​បញ្ជាក់ប្រាប់ភ្នាក់ងារសារព័ត៌មានជាតិ​ថា ក្នុងចំណោមទណ្ឌិតទាំងអស់នោះ នឹងត្រូវស្នើបន្ថយទោស៦ខែ ចំនួន៥៧នាក់ ស្រី៦​នាក់ ស្នើបន្ថយទោស៩ខែ ចំនួន១៩នាក់ ស្រី២នាក់ ស្នើបន្ថយទោស១២ខែ ចំនួន​៤០នាក់ ស្រី​១៧នាក់។ ចំពោះ​ការ​ស្នើបន្ថយទោសពីមួយជីវិតមកត្រឹម២០ឆ្នាំ ចំនួន២នាក់ ស្រី២នាក់ និងស្នើលើក​លែងទោសចំនួន១៦នាក់ ស្រី១នាក់។

ការ​លើក​លែង​ទោស​នេះ​ធ្វើឡើង​ដោយ គណៈកម្មាធិ​ការជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដែល​បានស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីពិនិត្យនិងសម្រេចស្នើសុំព្រះមហាក្សត្រ ដើម្បី​លើកលែងទោសទណ្ឌិតចំនួន ១៣៤ នាក់ ក្នុងចំណោមទណ្ឌិតស្នើសុំសរុប ៤៦០ នាក់៕

អត្ថបទ៖ រតនា

SHARE