គួរ​សង្វេគ! ស្កេន​ខ្លួន​ស្វា​អូរ៉ង់អូតង់​ដែល​ជួយ​ចេញ​ពី​ព្រៃ ឃើញ​ក្បាល​គ្រាប់​ដល់​ទៅ៧៤

5487

សត្វ​ស្វា​អូរ៉ង់អូតង់ ២​ក្បាល ដែល​ជា​មេ​និង​កូន ត្រូវ​បាន​ក្រុម​អ្នក​ជួយ​សង្គ្រោះ ជម្លៀស​ចេញ​ពី​ឧទ្យាន​មួយ​កន្លែង​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។ បន្ទាប់​ពី​ស្កេន​មើល​ទើប​ដឹង​ថា មេ​ស្វា​អូរ៉ង់អូតង់ មាន​ក្បាល​គ្រាប់​កាំភ្លើង​ខ្យល់​ដល់​ទៅ ៧៤​គ្រាប់​ជាប់​ក្នុង​រាង​កាយ កំពុង​ត្រដរ​រស់​បន្ត។ ចំណែក​កូន បាន​ងាប់​បាត់​ទៅ​ហើយ។

លោក Sapto Aji Prabowo ដែល​ជា​ប្រធាន​ភ្នាក់ងារ​សង្គ្រោះ​សត្វ Aceh BKSDA បាន​និយាយ​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ក្រុម​ការងារ​របស់​លោក​បាន​ទទួល​ដំណឹង​ថា បាន​ប្រទះ​ឃើញ​ស្វា​អូរ៉ង់អូតង់​ជា​ច្រើន​ក្បាល​នៅ​តំបន់​ឧទ្យាន​ជិត​នោះ ហើយ​ក៏​ចាប់​ផ្ដើម​ស្វែង​រក។ បន្ទាប់​មក ក៏​រក​ឃើញ​ស្វា​ទាំង២ក្បាល ប៉ុន្តែ​ជួយ​សង្គ្រោះ​បាន​មេ ខណៈ​កូន​មិន​អាច​ទ្រាំ​ទ្រ​បាន ក៏​ងាប់​បាត់​ទៅ។

​សព្វថ្ងៃ ស្វា​ធំ​ជា​ច្រើន​ក្បាល​កំពុង​ប្រឈម​នឹង​ការ​បាត់​បង់​ជម្រក ព្រោះ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ហើយ​វា​ចាប់​ផ្ដើម​រត់​ចូល​មក​ជិត​ៗ​មនុស្ស ទើប​ធ្វើ​ឱ្យ​ជន​ខិល​ខូច​បរបាញ់​ជា​ការ​កម្សាន្ត៕

ប្រែ​សម្រួល៖ អ៊ុក សោភា