​ហឹម​! អត់​បាន​រើស​ព្រឹក​នេះ ​ល្ងាច​នេះ ​សំរាម​បឹង​ត្របែក ​កើន​ឡើង​ទ្វេ​ដង

2521

បើ​តាម​ ពូ ឈីវ ​បាន​បញ្ជាក់​ថា​សំរាម​នៅ​លូ​បឹង​ត្របែក ​បាន​កើន​ឡើង​ទ្វេ​ដង​ហើយ ​នៅ​រសៀល​នេះ ​លើស​យប់មិញ​ដាច់​តែ​ម្ដង។

​ក្រុម​ការងារ​ប្រមូល​សំរាម​តែងតែ​ធ្វើ​ការ​ប្រមូល​នៅ​ពេល​ល្ងាច ​ដល់​ម៉ោង​៩​ឬ​១០​យប់​ឯ​ណោះ ទើប​រួច​រាល់។ យ៉ាងណាមិញ ​នៅ​ថ្ងៃ​នេះ​សំរាម​បាន​កើន​ឡើង​លើស​ម្សិលមិញ​ទៀត ​ដូច្នេះ​ប្រសិន​បើ​ពួកគេ​ត្រូវ​រើស​ គឺ​អាច​នឹង​រើស​លើស​យប់​ម្សិលមិញ។

ក្រោយ​ពី​ការ​បង្ហោះ​រូប​នោះ​ហើយ ​មាន​អ្នក​សែ​បន្ដ​ច្រើន ​ហើយ​ក៏​ហួស​ចិត្ត​ចំពោះ​អ្នក​ចោល​សំរាម​នោះ​ដែរ ព្រោះ​ថា​សំរាម​នេះ​បើ​តាម​រូប​គឺ​អ្នក​នៅ​ម្ដុំ​នោះ​តែ​ម្ដង​ជា​អ្នក​យក​បោះ ​ឬ​ដាក់​នៅ​ក្បែរ​លូ​នោះ៕