អាមេរិក ​ប្រកាស​ផ្អាក​ការ​ហោះហើរ​យន្តហោះ​ Boeing ​២​ប្រភេទ ​ព្រោះ​ធ្លាក់​ច្រើន​ពេក

1085

សហរដ្ឋ​អាមេរិក បាន​ប្រកាស​ផ្អាក​ការ​ហោះហើរ​របស់​យន្ដហោះ Boeing ​២​ប្រភេទ ​ក្រោយ​ពី​រក​ឃើញ​ថា​មាន​បញ្ហា ​និង​អាច​បណ្ដាល​ឱ្យ​ធ្លាក់​បាន​គ្រប់​ពេល។

យន្ដហោះ​របស់​ក្រុមហ៊ុន Boeing ​ដែល​អាមេរិក​ប្រកាស​ផ្អាក​នោះ​គឺ ​Boeing 737 MAX8 និង Boeing 737 MAX9 ។ ​ការ​ប្រកាស​ឱ្យ​ផ្អាក​នេះ​ធ្វើ​ឡើង​ដោយ​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ​ផ្ទាល់​តែ​ម្ដង ក្រោយ​ពី​រក​ឃើញ​មាន​បញ្ហា​លើ​យន្ដហោះ​ទាំង​ពីរ​ប្រភេទ​នេះ។ គិត​នៅ​ត្រឹម​នេះ ​បណ្ដា​ប្រទេស​ជា​ច្រើន​នៅ​ជុំ​វិញ​ពិភពលោក ដែល​ប្រើ​ប្រាស់​យន្ដហោះ Boeing ​ប្រភេទ​ខាង​លើ ​សុទ្ធ​តែ​បាន​ផ្អាក​ការ​ហោះហើរ​លើ​យន្ដហោះ​ប្រភេទ​នេះ​អស់​ហើយ។

ក្រុមហ៊ុន Boeing ​កំពុង​រក​ដំណោះស្រាយ​សម​ស្រប ​និង​ជួសជុល​ឡើង​វិញ​ចំពោះ​បញ្ហា​ដែល​កើត​មាន​ឡើង​ទៅ​លើ​យន្ដហោះ​ប្រភេទ​ខាង​លើ។ ការ​ដំណើរ​ការ​ឡើង​វិញ ​នឹង​ត្រូវ​ធ្វើ​ឡើង ​នៅ​ពេល​ណា​មាន​ការ​បញ្ជាក់​ច្បាស់​ពី​ខាង​ក្រុមហ៊ុន។

គិត​ត្រឹម​៥​ខែ​ចុង​ក្រោយ​នេះ ​យន្ដហោះ​ប្រភេទ Boeing 737 ​បាន​ធ្លាក់​ដល់​ទៅ​២​គ្រឿង​ឯ​ណោះ។ ដោយ​១​ធ្លាក់​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ​សម្លាប់​មនុស្ស​១៨៩​នាក់ ​និង​១​គ្រឿង​ទៀត​ទើប​ធ្លាក់​ថ្មី​ៗ​នេះ ​សម្លាប់​មនុស្ស​១៥៧​នាក់​នៅ​ប្រទេស​អេត្យូពី៕