រំភើប​ចិត្ត! ​កូន​អ្នក​ស្រុក​ទឹក​ផុស ​ស្មូត​កំណាព្យ​បាន​លេខ​១ ​ក្រសួង​មាន​ក្បួន​ដង្ហែ​យ៉ាង​អធិកអធម

2449

​យុវសិស្ស សុខ​ណារី ​នៅស្រុកទឹកផុស ខេត្ត​​កំពង់​ឆ្នាំង ទទួលបានជ័យ​លាភី​លេខ១ថ្នាក់​ជាតិ​ផ្នែក​ ស្មូត​កំណាព្យ ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​អាន​ ស្មូត​កំណាព្យ​ តែង​និពន្ធ​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន​ នៅ​ក្នុង​ទិវា​ជាតិ​អំណាន​លើក​ទី៤​ ឆ្នាំ២០១៩។

ការ​ប្រកួត​ប្រជែង​គ្នា​នេះ​ដែរ យុវសិស្ស សុខ​ណារី ​បាន​ស្មូត​ល្អ​ជាង​គេ​ក្នុង​ចំណោម​សិស្ស​មក​ពី​បណ្ដា​សាលា​នានា​ជា​ច្រើន។ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ អម​ជាមួយ​ប្រាក់​រង្វាន់​៤​លាន​រៀល ​ក្រសួង​អប់រំ ​ក៏​បាន​ធ្វើ​ក្បូន​ដង្ហែ​យុវ​សិស្ស​រូប​នេះ​ត្រលប់​ទៅ​សាលា​រៀន​របស់​នាង​វិញ ​យ៉ាង​អធិកអធម​ផង​ដែរ។

នេះ​ជា​មោទនភាព​មួយ​សម្រាប់​យុវជន​ដទៃ​ទៀត ​ឱ្យ​តែ​ខិតខំ​សិក្សា​នោះ​ឱកាស ​របស់​ពួកគេ​នឹង​មាន​ដូច​ជា​យុវសិស្ស សុខ ណារី ​ខាង​លើ​មិន​ខាន​។ សង្គម​ទទួល​ស្គាល់ ​គ្រួសារ​មាន​មុខ​មាន​មាត់ ​និង​ល្បី​ដល់​សាលា​របស់​ខ្លួន​សិក្សា​ថែម​ទៀត៕