នេះ​មូលហេតុ ​Facebook គាំង​រាប់​ម៉ោង​តាំង​ពី​យប់មិញ​មក

593

Facebook ​បាន​គាំង ​មិន​អាច​បង្ហោះ​រូប comment ​និង share អ្វី​បាន​ឡើយ តាំង​ពាក់​កណ្ដាល​យប់មិញ​មក ដែល​ធ្វើ​ឱ្យ​អ្នក​លេង​បណ្ដាញ​សង្គម​យក្ស​នេះ​ចង់​ដឹង​មូលហេតុ​ជា​ខ្លាំង។

នៅ​ព្រឹកមិញ​នេះ ​ក្រុមហ៊ុន Facaebook ​បាន​ប្រកាស​ហើយ​ថា ​ការ​គាំង​នេះ​គឺ​មក​ពី​ខាង​ក្រុមហ៊ុន​បាន​បិទ Server ​ខ្លាំង ​ដើម្បី​ជួសជុល​និង​ដាក់​ប្រព័ន្ធ​សុវត្ថិភាព​បន្ថែម។ ដូច្នេះ​ហើយ ទើប​បាន​ជា​ប្រើ​រយៈ​ពេល​យូរ ទើប​អាច​ដោះស្រាយ​និង​បើក​ដំណើរ​ការ​វិញ​បាន។ ​បច្ចុប្បន្ន​ការ​ជួសជុល​នោះ​រួច​រាល់​អស់​ហើយ ​អាច​ប្រើ​បាន​ធម្មតា​វិញ។

នៅ​ព្រឹកមិញ​នេះ​មិន​មែន​តែ Facebook ​មួយ​ទេ សូម្បី​តែ​WhatApp, Instagram ក៏​មិន​អាច​បើក​បាន​ដូច​គ្នា​ផង​ដែរ។ បើ​បើក​បាន គឺ​ប្រើ​តាម​តែ​មុខងារ​មួយ​ចំនួន​ប៉ុណ្ណោះ៕