“សំរាម​មិន​ចេះ​ហោះ បើ​អ្នក​នៅ​តែ​បោះ ពួក​ខ្ញុំ​នៅ​តែ​រើស” ៖ ​សម្ដី​នារី​ស្ម័គ្រ​ចិត្ត​ប្រមូល​សំរាម​ម្នាក់

3158

សំរាម​នៅ​តំបន់​លូ​បឹង​ត្របែក ​នៅ​តែ​មាន​ជា​បន្ដ​បន្ទាប់ បើ​ទោះ​ជា​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​ប្រមូល​ជា​ច្រើន​ថ្ងៃ​មក​ហើយ​ក្ដី។

យ៉ាងណាមិញ ​ការ​ប្រមូល​សំរាម​នៅ​លូ​បឹង​ត្របែក​នេះ​ដែរ ​ក៏​មាន​ការ​ចូល​រួម​កាន់​តែ​ច្រើន​ផង​ដែរ ​បើ​ទោះ​ជា​សំរាម​នៅ​តែ​បន្ដ​មាន ​ក៏​នៅ​តែ​មាន​អ្នក​បន្ដ​រើស​ទៀត​ដែរ។ ​ស្រី​ស្រស់​ម្នាក់ ដែល​ជា​អ្នក​ចូល​រួម​រើស​សំរាម​នៅ​តំបន់​នេះ​ដែរ បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​១​ឃ្លា​ថា​៖ សំរាម​មិន​ចេះ​ហោះ ​បើ​អ្នក​នៅ​តែ​បោះ ​ពួក​ខ្ញុំ​នៅ​តែ​រើស។ រើស​កន្លែង​ហ្នឹង 3​ ដង​ហើយ !!!​ ម្នាក់ៗ​ធ្វើ​ការ​លែង​ចេះ​មើល​ម៉ោង​ទៅ​ផ្ទះ។

សម្ដី​នេះ​បាន​បង្ហាញ​ថា​ឆន្ទៈ​របស់​យុវជន​កម្ពុជា​ក្នុង​ការ​ប្រមូល​និង​សំអាត​នៅ​តំបន់​លូ​នេះ ​ពិត​ជា​មិន​រា​ថយ​ឡើយ បើ​ទោះ​ជា​នៅ​តែ​មាន​អ្នក​ចោល​សំរាម ​ឬ​សំរាម​នៅ​តែ​មាន​ហូរ​ពី​កន្លែង​ផ្សេង​មក​ក៏​ដោយ។ ​ស្រី​ស្រស់​ខាង​លើ​ក៏​បាន​ Share ​នៅ Status ​មួយ​ទៀត ​ដែល​បច្ចុប្បន្ន​នេះ​ក៏​មាន​ជន​សប្បុរស​នានា​បាន​ផ្ដល់​ជា​ប្រាក់​ខ្លះ​ដើម្បី​ជួយ​សម្រួល​ដល់​ការងារ​ពួកគេ​ផង​ដែរ៕