នោះល្បីថា កំពូលទូរសព្ទ អេក្រង់បត់ របស់ Huawei នឹងមកដល់ខ្មែរឆាប់ៗនេះហើយ !

314

កាលពីខែ កុម្ភៈ ក្រុមហ៊ុន Huawei បានបញ្ចេញកំពូលស្មានហ្វូនអាចបត់បាន ឡើងផ្អើលពិភពលោក ហើយឥឡូវលេចឮដំណឹងថានឹងមកដល់ខ្មែរឆាប់ៗនេះទៀត។ មានអតិថិជនក្នុងស្រុកមិនតិចទេ ដែលកំពុងទន្ទឹងរង់ចាំផ្លូវផងដែរ និងខ្លះកំពុងតែត្រៀមលុយក្នុងហោប៉ៅដើម្បីជាវយកមកកាន់ក្នុងដៃ ចង់ភ្លក់នៅបច្ចេកវិទ្យាកំពូលរបស់ Huawei មួយនេះផងដែរ។

Huawei Mate X ត្រូវបានក្រុមហ៊ុនបញ្ជាក់នឹងដាក់លក់លើទីផ្សារពាក់កណ្តាលឆ្នាំ ២០១៩ នេះ ក្នុងតម្លៃ $2,600​ តែបែរជាលេចដំណឹងថានឹងមកដល់ខ្មែរឆាប់ៗនេះទៅវិញ។

ហើយអេក្រង់របស់វាមានព័ទ្ធជុំវិញនៅផ្នែកខាងក្រៅដែលយើងនៅតែអាចមើលបាន នៅពេលដែលនៅបិទ។ Huawei Mate X អេក្រង់ 8 អ៊ីញប្រភេទ OLED ពេលបត់អេក្រង់ជាពីរ វាមានអេក្រង់ទំហំ 6.6 អ៊ីញ អាចបង្ហាញរូប។ជាងនេះមានកាមេរ៉ាវាមានដល់ទៅចំនួន 4 គ្រាប់ Leica ដោយមួយគ្រាប់មានទំហំ 40 មេហ្គាភិចសែល ជាលេន Wide Angle + 16 មេហ្គាភិចសែល ជាលេន Ultra Wide Angle + 8 មេហ្គាភិចសែល ជាលេន Telephoto និងមួយគ្រាប់ទៀតជា TOF Camera។ អ្វីដែលអស្ចារ្យ Huawei បានបំពាក់ Kirin 980 ប្រើបានប្រព័ន្ធ 5G , Ram 8GB និង​ Rom 512GB។ វាបំបាក់ថ្ម 2 គ្រាប់រួមបញ្ចូលគ្នាទំហំ 4500mAh SuperCharge កម្លាំង 55W អាចសាក 30 នាទី វាអាចសាកបញ្ចូលថាមពលពី 0% ឡើងបានទៅដល់ 85% ឯណោះ៕

ដោយ៖ រដ្ឋា

SHARE