ស្រាយចម្ងល់ ! ហេតុអ្វីម៉ូឌែលស៊េរី F របស់ OPPO ផ្ទុះខ្លាំងលើទីផ្សារកម្ពុជា?

352

បើយើងនិយាយអំពីទូរស័ព្ទស៊េរី F វិញ អ្នកណាៗក៏ស្គាល់ដែរ គឺវាជាប្រភេទទូរស័ព្ទស៊េរីថ្មី ដែលបានវាយលុកទីផ្សារទាំងនៅ កម្ពុជា និង បណ្តាប្រទេសនានាលើសកលលោករបស់ក្រុមហ៊ុន OPPO ។ ជាពិសេសនៅប្រទេសកម្ពុជា នៅពេលដែលយើងនិយាយថាសាកថ្ម ៥នាទី និយាយបាន២ម៉ោង គឺជាអ្វី? នោះពួកគេនឹងឆ្លើយថា F9 ។

OPPO F11 Pro Game

📣📣​ OPPO F11 Pro ជិតមកដល់ហើយ!! ក្រុមហ៊ុន OPPO នឹងធ្វើការជ្រើសរើស Fan OPPO ចំនួន 5នាក់ ដើម្បីចូលរួមក្នុងកម្មវិធី " OPPO F11​ Pro Launch Event " លោកអ្នកនឹងមានឱកាសបានឃើញ និងសាកល្បងធ្វើតេស្តសមត្ថភាពរបស់ OPPO F11 Pro មុនគេ ។1️⃣️អ្នកឈ្នះក្នុងការលេងហ្គេមនឹងទទួលបាន៖1. ញ៉ាំអាហារពេលល្ងាចដ៏រីករាយ ជាមួយនឹងការទស្សនាកម្មវិធីប្រគុំតន្រ្តីផ្ទាល់ ព្រមទាំងមានឱកាសបានថតរូបជាមួយនឹងកំពូលតារាល្បីៗក្នុងកម្មវិធីនោះផងដែរ​2. ជាពិសេសក្រុមហ៊ុននឹងជួយសម្រួលទៅដល់អ្នកឈ្នះទាំង 5នាក់ ដោយមានការរៀបចំកន្លែងស្នាក់នៅក្នុងសណ្ឋាគារលំដាប់ផ្កាយប្រាំ Sokha Hotel មួយយប់ បូករួមនឹងទឹកប្រាក់ថ្លៃធ្វើដំណើរ $30។😀👉 ដោយគ្រាន់តែលោកអ្នកចូលរួមលេងហ្គេមដូចខាងក្រោម៖️2️⃣លក្ខខណ្ឌនៃការចូលរួមលេង1. ចុច Like Facebook Page ផ្លូវការរបស់ក្រុមហ៊ុន OPPO 2. Like និង Share រូបមួយនេះ ហើយ Tag ទៅឲ្យមិត្តភក្តិចំនួន 5នាក់ ដោយសរសេរ Caption ពីលក្ខណៈពិសេសណាមួយរបស់ម៉ូឌែល OPPO F11 Pro ក្នុងចំណោមលក្ខណៈពិសេសទាំង 4 ក្នុងវីដេអូដែលអ្នកពេញចិត្តតាមរបៀបខាងក្រោម៖ខ្ញុំពេញចិត្តលើ…………………….#Protraitច្បាស់ឥតខ្ចោះក្នុងទីងងឹត#F11Pro_Coming_Soon 3️⃣️ការលេងហ្គេមធ្វើឡើងចាប់ពីថ្ងៃទី5 ខែមីនា ឆ្នាំ2019 នឹងបញ្ចប់នៅថ្ងៃទី15 ខែមីនា ឆ្នាំ2019 ម៉ោង 5:00 ល្ងាច ហើយនឹងធ្វើការប្រកាសលទ្ធផលនៅថ្ងៃទី17 ខែមីនា ឆ្នាំ2019 ។ 🔺ចំណាំ៖ អ្នកឈ្នះត្រូវតែមានវត្តមានចូលរួមក្នុងកម្មវិធី " OPPO F11​ Pro Launch Event " មិនដូច្នោះទេ រង្វាន់ទាំងឡាយនឹងចាត់ទុកជាមោឃៈ។ សូមអរគុណ​ 🙏🙏​

Posted by OPPO on Monday, March 4, 2019

សមត្ថភាពត្រកូល F របស់ OPPO គឹមានការគាំទ្រច្រើនពីក្រុមយុវវ័យ និង មនុស្សវ័យកណ្តាល ហើយតាមការបញ្ជាក់របស់ក្រុមហ៊ុន បានឲ្យដឹងថា ការរចនាទូរស័ព្ទស៊េរី F ចេញមកម្តងៗ គឺធ្វើឡើងដើម្បីបំពេញតម្រូវការរបស់អតិថិជន ដោយការរចនាពីមួយម៉ូឌែលទៅមួយម៉ូឌែលតែងតែមានភាពប្លែក និង ទាក់ទាញអតិថិជនជានិច្ច ព្រមទាំងតម្លៃទីផ្សារអាចទទួលយកបានថែមទៀតផង។ បើយើងមើលត្រលប់ក្រោយបន្តិច យើងនឹងមើលឃើញពីភាពវិវត្តន៍នៃត្រកូល F នីមួយៗ ចាប់តាំងពី F7 មក ម៉ូឌែលនេះបានបំពាក់ Rear Camera 16MP, Front Camera 25 MP , ទំហំថ្ម 3400MAh អេក្រង់បែបធម្មតា ដោយសមត្ថភាពថតរូបនៃម៉ូឌែលនេះ ចាប់ផ្តើមការទាក់ទាញប្រជាប្រិយភាព។

បន្ទាប់ មកនៅ ដើមខែសីហាឆ្នាំ២០១៨ ម៉ូឌែលF9 បានបង្អួតរាងជាមួយពណ៌ដ៏ទាក់ទាញចំនួន៣ ដែលភ្ជាប់ជាមួយនឹងទំហំថ្ម 3500MAh , Camera ភ្លោះទំហំ 16+2 MP និង Front Camera 25 MP អេក្រង់តំណក់ទឹកជាលើកដំបូង ដែលត្រូវបានគេឲ្យឈ្មោះថាជាអ្នក ជំនាញថតរូបSelfie។ ហើយនៅដើមឆ្នាំ២០១៩នេះ F11 Pro បានលេចមុខមកធ្វើឲ្យអ្នកប្រើប្រាស់ កាន់តែមានភាពពិបាកក្នុងការពិចារណា ថាតើគួរជ្រើសរើសទូរស័ព្ទប្រភេទអ្វីមកកាន់ក្នុងដៃរបស់ពួកគេ ព្រោះ F11 Pro សឹងតែមានអ្វីៗគ្រប់យ៉ាងដែលពួកគេត្រូវការ ទាំងការ ថតរូបពេលយប់ច្បាស់ឥតខ្ចោះមិនបាច់បារម្ភពីបញ្ហាបន្ថែមពន្លឺ ដោយកាម៉េរាភ្លោះខាងក្រោយ​ទំហំ 48MP , វាមានទំហំអេក្រង់លាតពេញ 6.5 FHD+ បន្ថែមភាពស្រស់ស្អាត និងងាយស្រួលក្នុងការលេងហ្គេម និង មើលឯកសារនានា, វាមានបច្ចេកវិទ្យាជំនួយល្បឿន Hyper Boost , កំលាំងសាកថ្ម 4000MAh ដោយបច្ចេកវិទ្យាសាកថ្ម VOOC 3.0 ហើយ F11 Pro មាន Ram ទំហំ 6GB និង Rom ទំហំ 64GB ថែមទៀតផង។

ដូចលោកអ្នកធ្លាប់បានជ្រាបស្រាប់ហើយថាផលិតផលទូរស័ព្ទម៉ូឌែល F7 និង F9 របស់ OPPO បានធ្វើឲ្យមានភាពកក្រើកខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះក្នុងប្រទេសកម្ពុជា ដែលរឹតតែធ្វើឲ្យប្រជាជនខ្មែរកាន់តែស្គាល់ និងចាប់អារម្មណ៍ Brand មួយនេះ ដោយបានធ្វើឲ្យការលក់ចេញនៃម៉ូឌែលទូរស័ព្ទនីមួយៗរបស់ក្រុមហ៊ុន OPPO ហក់ឡើងខ្ពស់សឹងតែស្មើរនឹងម៉ូឌែលល្បីៗ និង មានកេរ្តិ៍ឈ្មោះជាយូរណាស់មកហើយ។ ចុះបច្ចុប្បន្ននេះ ចំពោះម៉ូឌែល F11 Pro វិញ? ចាំមើលថាតើការលក់ចេញនៃម៉ូឌែលនេះយ៉ាងម៉េចដែរទៅ? ព្រោះវាកាន់តែអង្រួនបេះដួងអ្នកប្រើប្រាស់ទៅហើយ ចាប់ពីមានព័ត៌មានបែកធ្លាយមកម៉្ឡេះ ចុះទម្រាំរូបពិតរបស់វាតើយ៉ាងណាទៅ? សូមបញ្ចាក់ថា រហូតមកដល់ពេលនេះស៊េរី F របស់ OPPO មានចំនួនច្រើន និង Update ខ្លួនឯងជានិច្ចចាប់តាំងពី F1 មកម៉្លេះ ដែលភាគច្រើនពួកគេជ្រើសរើសយកតែលេខរៀងសេសប៉ុណ្ណោះ សម្រាប់ដាក់ឈ្មោះជាម៉ូឌែលទូរស័ព្ទរបស់ពួកគេ ៕

SHARE