ខ្វះទឹកសាប​ប្រើប្រាស់! កម្ពុជា ត្រៀម​​ត​ទឹក​ពី​ប្រទេស​ថៃ ​ដើម្បី​ផ្គត់ផ្គង់​ខេត្ត​កោះ​កុង

8671

​កម្ពុជា ​នឹង​ត​បណ្ដាញ​ទឹក​ពី​ប្រទេស​ថៃ​ដើម្បី​យក​មក​ផ្គត់ផ្គង់​តម្រូវ​ការ​ក្នុង​ខេត្ត​កោះកុង ​គ្រា​ដែល​កម្ពុជា​នឹង​ជួប​វិបត្តិ​កង្វះ​ខាត​ទឹក​ប្រើ​ប្រាស់​នៅ​ពេល​ខាង​មុខ។

​បើ​តាម​សម្ដេច​តេជោ​ ហ៊ុន សែន ​បាន​បញ្ជាក់​ថា​នឹង​ផ្ដល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន លី យ៉ុងផាត់ ​ទទួល​បាន​ការ​សាងសង់​កន្លែង​ស្តុក​ទឹក ត​បណ្ដាញ​ទឹក ​ក្នុង​រយៈពេល​វែង ដើម្បី​យក​ទឹក​ពី​ខេត្ត​ត្រាត​ប្រទេស​ថៃ ​មក​ផ្គត់ផ្គង់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កោះកុង ​ដែល​បច្ចុប្បន្ន​នេះ ​កោះកុង ​មាន​ទឹក​ផ្គត់ផ្គង់​ត្រឹម​រយ​រយៈ​ពេល​១​កម្រិត ​ឬ​ត្រឹម​១​ខែ​ប៉ុណ្ណោះ ​ទម្រាំ​មាន​ភ្លៀង​ធ្លាក់។

បញ្ហា​ប្រឈម​នា​ពេល​បច្ចុប្បន្ន​នេះ​នៅ​ខេត្ត​កោះកុង ​គឺ​កំពុង​ជួប​វិបត្តិ​កង្វះ​ទឹក​ស្អាត​ប្រើ​ប្រាស់។ ដូច្នេះ​ហើយ ​វិធី​ខាង​លើ​ជា​វិធី​ល្អ​បំផុត​សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ​មាន​ទឹក​សាប​ប្រើប្រាស់​គ្រប់​គ្រាន់៕