ហឹម ​យប់​មិញ​គ្នា​ខំ​រើស​ដល់​ម៉ោង​៩​យប់ ​ព្រឹក​នេះ​បើក​ភ្នែក​ឃើញ​មាន​សំរាម​មក​ទៀត​ហើយ​

17628

កាល​ពី​យប់មិញ​នេះ ​ក្រុម​យុវជន​កម្ពុជា​១​ក្រុម​បាន​រើស​សំរាម​នៅ​លូ​បឹង​ត្របែក​ដល់​ម៉ោង​៩​ជាង ទើប​អស់​ស្អាត​ឡើង​វិញ ប៉ុន្តែ​នៅ​ព្រឹក​នេះ​គេ​សង្កេត​ឃើញ​មាន​សំរាម​ហូរ​មក​ទៀត​ហើយ​។

លូ​បឹង​ត្របែក​ដែល​ពោរពេញ​ដោយ​សំរាម ត្រូវ​បាន​ក្រុម​យុវជន​កម្ពុជា​ចំណាយ​ពេល​១០​ថ្ងៃ ដើម្បី​ប្រមូល​ឱ្យ​អស់​សំរាម​ទាំង​អស់​នោះ​វិញ។ យ៉ាងណាមិញ ​ក្រោយ​ពី​រើស​អស់​ម្សិលមិញ​នេះ​ក៏​មាន​សំរាម​អណ្ដែត​មក​ទៀត ហើយ​ពួកគេ​ក៏​មក​រើស​ទៀត​រហូត​ដល់​ដល់​ម៉ោង​៩​យប់​ជាង ​ទើប​អស់​ពី​លូ​នោះ។ យ៉ាងណាមិញ ​នៅ​ព្រឹកមិញ​នេះ ​ស្រាប់​តែ​មាន​សំរាម​ហូរ​មក​ទៀត​ហើយ។

កត្តា​នេះ ធ្វើ​ឱ្យ​ប្រជាជន​ដែល​ជិះ​តាម​ដង​ផ្លូវ​នោះ ​ហួស​ចិត្ត​ខ្លាំង​មែនទែន ​និយាយ​លែង​ចេញ​តែ​ម្ដង ចំពោះ​ទង្វើ​ដែល​អ្នក​បោះ​សំរាម​នោះ ​មិន​អាណិត​គ្នា​អ្នក​ប្រមូល​សំរាម​សោះ​តែ​ម្ដង៕