នាវា​ស្វ័យការពារជប៉ុន​ខ្នាត​ធំ​ពីរគ្រឿង នឹង​សំចត​នៅ​ក្រុង​ព្រះសីហនុ​​ឆាប់ៗ ព្រោះ​គោល​បំណងមួយ

1128

នាវាកងកម្លាំងស្វ័យការពារជប៉ុនចំនួន០២ គ្រឿង នឹង​សំចត​នៅ​កំពង់​ផែ​អន្តរជាតិ​ក្រុង​ព្រះសីហនុ នៅ​ប្រហែល​ចុង​ខែ​កុម្ភៈ​ខាង​មុខ​នេះ ដើម្បី​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ក៏​ដូចជា រឹតចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិការកងទ័ព​ជើងទឹក​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​ស្អិត​ល្មួតថែម​ទៀត។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មានជាតិ ដែល​បាន​ទទួល​ព័ត៌មាន​ពីមន្ត្រីកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ​នៅ​ថ្ងៃ​ទី ១៥ កុម្ភៈ​ ឆ្នាំ ២០១៩ នេះ។

នាវាកងកម្លាំងស្វ័យការពារជប៉ុនចំនួនពីរគ្រឿងនោះគឺ៖ នាវាទី១. មានឈ្មោះ SETOYUKI (TV-3518) មានបណ្តោយ ១៣០ម៉ែត្រ ទទឹង ១៣.៦០ម៉ែត្រ ជម្រៅទឹក ៨,៥០ ម៉ែត្រ នាវាមានទម្ងន់ផ្ទុករហូតដល់ ៣០៥០តោន និងមាននាវិកប្រមាណ ១៦៧នាក់ ដឹកនាំដោយមេបញ្ជាការនាវាលោកវរនាវីទោ NAOTO NAKADERA។ នាវាទី២. ឈ្មោះ SHIMAYUKI (TV-3515) មានបណ្តោយ ១៣០ម៉ែត្រ ទទឹង ១៣,៦០ម៉ែត្រ ជម្រៅទឹក ៨,៥០ម៉ែត្រ មានទម្ងន់ផ្ទុក ៣០៥០តោន និងមាននាវិកប្រមាណ ១៦៧នាក់ ដឹកនាំដោយមេបញ្ជាការនាវា លោក​វរនាវីទោ TAKEHIKO SAITO ជាប្រធានគណៈប្រតិភូ និងលោក​វរនាវីឯក YOSHIYUKI NAKAGANA មេបញ្ជាការហ្វឹកហ្វឺនអង្គភាពលេខ១ នៃកងកម្លាំងស្វ័យការពារជប៉ុន​៕

ដោយ៖ រតនា

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានជាតិ