ដើម​សាគូរ៉ាតាម​​មាត់​ទន្លេរ​ចាប់​ចេញ​ផ្កា បន្ថែម​សម្រស់​ដល់​ក្រុង​ភ្នំពេញ ទាស់​​បញ្ហា​ក្លិន​ឆ្អេះនៅ​មិន​បាត់

1495

ដើម​សាគូរ៉ា​ជា​ច្រើន​ដើម​ ដែល​រដ្ឋបាល​ក្រុង​ភ្នំពេញ​បាន​ដាំ​តាម​សួនច្បារ​មាត់ទន្លេរ ពេល​នេះ​ចាប់ផ្តើម​ចេញ​ផ្កា​យ៉ាង​ស្រស់បំព្រង ដែល​កាន់តែ​ធ្វើ​ឲ្យ​ទីក្រុង​ភ្នំពេញពិសេស​តាម​ដង​ទន្លេរ​លើក​សម្រស់​ថែម​មួយ​កម្រិត​ទៀត។

ទន្ទឹម​នឹង​ភាព​ដ៏​ស្រស់ស្អាត​បញ្ចេញ​ដោយ​ដើម​សាគូរ៉ា​ទាំង​នេះ បញ្ហា​សម្រាម​និង​ក្លិន​ឆ្អេះ​ឆ្អាប​សឹង​តែ​អង្គុយ​គយគន់​មើល​ទេសភាព​មាត់ទន្លេរ​មួយ​នាទី​មិន​បាន​នោះ នៅ​តែ​ជា​រឿង​ឈឺក្បាលដោះ​ស្រាយ​មិន​ទាន់​ចេញ ហើយ​ក៏​រង​ការ​រិះគន់​មួយផ្នែក​ផង​ដែរ​ពី​ពលរដ្ឋក​ម្ពុជា។

យ៉ាង​ណាមិញ​មតិ​ខ្លះ​លើក​ឡើង​ថា​រឿង​សម្រាម​និង​ក្លិន​ឆ្អេះ​ឆ្អាប​​ទាំង​នោះ គប្បី​ពលរដ្ឋខ្លួន​ឯង​ចូលរួម​ថែរក្សា មិន​គួរ​ណា​ចាំ​តែ​ការ​អន្តរាគមន៍​ពី​ដែន​សមត្ថកិច្ច​ពាក់ព័ន្ធ​នោះ​ទេ ដោយ​សារ​ជា​ញយ​ដង​ពិសេស​ពេល​យប់ តែង​ឃើញ​មាន​ពលរដ្ឋជា​ច្រើនពិសេស​បុរសៗ​នាំ​គ្នា​ទៅបន្ទោរបង់ (នោម) តាម​ច្រាំង​ទន្លេរឥត​ស្រាកស្រាន្ត ជា​ហេតុ​ក្លិន​អាក្រក់ទាំង​នោះ​នៅតែ​ជះ​សាយភាយ​មិន​ដាច់ទាល់តែ​សោះ៕