ប្រយ័ត្ន​ឱ្យ​មែន​ទែន! ស្រី​ស្រី​ចូល​បន្ទប់​ទឹក ឬ​កន្លែង​ផ្លាស់​ខោ​អាវ ត្រូវ​ពិនិត្យ​ឆ្នាំង​សាក​នេះ​ផង ​

1526

បច្ចេកវិទ្យា​កាន់​តែ​ទំនើប ធ្វើ​ឲ្យ​មនុស្ស​កាន់​តែ​ងាយ​ស្រួល ប៉ុន្តែ​វា​ក៏​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ជីវិត​ឯក​ជន​កាន់​តែ​ខ្លាំង​ដែរ។ តួយ៉ាង ក្នុង​បន្ទប់​សណ្ឋាគារ ផ្ទះ​សំណាក់ បន្ទប់​ទឹក ឬ​កន្លែង​ផ្លាស់​ខោអាវ ជន​ខិល​ខួច​មួយ​ចំនួន បាន​លួច​បង្កប់​កាមេរ៉ា​ផ្សេងៗ។

បច្ចុប្បន្ន​នេះ សូម្បី​ឆ្នាំង​សាក ក៏​បង្កប់​កាមេរ៉ា​សំងាត់ ដើម្បី​លួច​ថត​សកម្មភាព​ឯកជន​របស់​នារី។ ឆ្នាំង​សាក​បង្កប់​កាមេរ៉ា​បែប​នេះ មាន​ចាប់​ពី​តម្លៃ ១០​ដុល្លារ រហូត​ដល់​រាប់​រយ​ដុល្លារ ទៅ​តាម​គុណភាព និង​ទំហំ​មេម៉ូរី។ ចំណែក​ឯ​គុណភាព​វីដេអូ​វិញ គឺ​កម្រិត Full HD 1080P អាច​ថត​បាន​យ៉ាង​ច្បាស់។

 

 

ឆ្នាំង​សាក​បង្កប់​កាមេរ៉ា​សំងាត់​នេះ ត្រូវ​បាន​ដាក់​លក់​យ៉ាង​ព្រោង​ព្រាត​ក្នុង​ទីផ្សារ​ប្រទេស​ចិន និង​តាម​ទំព័រ​អន​ឡាញ។ ដូច​នេះ សុភាព​នារី​ទាំង​ឡាយ​ដែល​ចូល​បន្ទប់​ទឹក កន្លែង​ផ្លាស់​ខោ​អាវ សណ្ឋាគារ ឬ​ផ្ទះ​សំណាក់ ត្រូវ​ប្រុង​ប្រយ័ត្ន សង្កេត​មើល​ថា មាន​ឆ្នាំង​សាក​ប្លែក​បែប​នេះ​ឬ​ទេ។ បើ​មាន ត្រូវ​មើល​ថា មាន​បំពាក់​កាមេរ៉ា ឬ​អត់៕

អត្ថបទ៖ អ៊ុក សោភា 

ប្រភព៖ បរទេស