ឧត្ដមសេនីយ៍ឯក​ ស ថេត ៖ ​ហាម​ផាក​ពិន័យ​ រឿង​អ្នក​បត់​ស្ដាំ​ពេល​ភ្លើង​ក្រហម ​

15968

ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង​នគរបាល​ជាតិ ​បាន​រៀប​ចំ​ក្រុម​ការងារ​៣​ក្រុម ដើម្បី​ជួយ​សម្រួល​ដល់​រឿង​កក​ស្ទះ​ចរាចរណ៍​នៅ​រាជ​ធានី​ភ្នំពេញ​ក្នុង​ពេល​ឆាប់​ៗ​នេះ។ មិន​ត្រឹម​តែ​លើក​ចំណុច​បង្កើត​ក្រុម​ការងារ​៣​ក្រុម​នេះ​ទេ ឧត្ដមសេនីយ៍ឯក ស ថេត ​បាន​បញ្ជាក់​ប្រាប់​ប៉ូលិស​ទៀត​ថា ​ហាម​ដាច់ខាត​រឿង​ផាក​ពិន័យ ​សម្រាប់​អ្នក​បត់​ស្ដាំ​ពេល​ភ្លើង​ស្ដុប​ក្រហម។

អគ្គស្នងការ​រង​នគរបាល​ជាតិ ​ក៏​បាន​លើក​ចំណុច​ជា​ច្រើន​ផ្សេង​ទៀត​មក​និយាយ​ផង​ដែរ​ក្នុង​នោះ​រួម​មាន មិន​ត្រូវ​ផាក​ពិន័យ​លើស​កំណត់ និង​មិន​ត្រូវ​ឆ្លើយ​ដាក់​កូន​ចៅ​ពេល​មាន​បញ្ហា​ជា​ដើម។

 

ក្នុង​ច្បាប់​ស្តីពីចរាចរណ៍​ផ្លូវ​គោក​ត្រង់មាត្រា​១១ ចែងថា​ភ្លើង​សញ្ញា​ចរាចរណ៍​បញ្ចេញពណ៌​ក្រហម​ជា​សញ្ញាឃាត់​ឲ្យ​ឈប់ អ្នកបើក​បរ​ត្រូវ​ឈប់​នៅ​បន្ទាត់​គំនូស​ពណ៌ស​ កាត់ទទឹង​ទ្រូង​ផ្លូវឬមុខគំនូស​សម្រាប់​​ថ្មើរ​ជើង​ឆ្លង​កាត់។ បើ​គ្មាន​ឧបសគ្គ​នៅ​ខាង​មុខ​យាន្តជំននិះ​នៅ​ខាង​ស្តាំបំផុត​អាច​បត់​ស្តាំ​បាន​ដោយ​ប្រុងប្រយ័ត្ន លើកលែង​តែមាន​ភ្លើង​សញ្ញាព្រួញក្រហម​ហាម​បត់ស្តាំ។