លោក ផៃ ស៊ីផាន៖ កម្ពុជា​គ្រាន់​តែ​បាត់​បង់​ការ​អនុគ្រោះ​ពន្ធ ​មិនមែន​បាត់​ទីផ្សារ​នៅ​អឺរ៉ុប​ទេ

482

សហភាព​អឺរ៉ុប​ (EU) ចាប់​ផ្ដើម​ជា​ផ្លូវ​ការ​នូវ​នីតិវិធី​ក្នុង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​ហើយ​នៅ​សប្ដាហ៍​នេះ​។

ទន្ទឹម​គ្នា​នឹង​ដំណឹង​ដក​ការ​អនុគ្រោះ​ពន្ធ​នេះ ​លោក ផៃ ស៊ីផាន ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល ​បាន​បញ្ជាក់​ថា​ខាង​កម្ពុជា​បាន​ត្រៀម​ខ្លួន​ដោះស្រាយ​រួច​ជា​ស្រេច​ហើយ ។ លោក​បញ្ជាក់​ថា​នេះ​គឺ​ជា​ការ​ដក់​ការ​អនុគ្រោះ​ពន្ធ ​ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​កម្ពុជា​បាត់​បង់​ទីផ្សារ​អឺរ៉ុប​នោះ​ទេ។

 

បើ​យោង​តាម​ការ​បញ្ជាក់​របស់​សហគមន៍​អឺរ៉ុប​ថា ​ប្រព័ន្ធ ​EBA​ អាច​នឹង​លុបចោល​ប្រសិន​បើ​ប្រទេស​ទទួល​ផល​ណាមួយ ​មិន​គោរព​សិទិ្ធ​មនុស្ស ​និង​សិទ្ធិ​ការងារ​សំខាន់​ៗ ​ដ៍​ទៃ​ទៀត​ ដែល​កំណត់​ដោយ​សហភាព​អឺរ៉ុប ៕