ថេណា ​បាញ់​អ្នក​នាង ចន ច័ន្ធលក្ខិណា ​ចុក​ៗ ​រឿង​បទ អេម វិញ​ហើយ​តើ​នេះ​

1630

ក្រោយ​ពី​ចេញ​បទ អេម ​ថេណា ​ទទួល​បាន​ការ​រិះគន់​មិន​ណយ​នោះ​ទេ ​រហូត​ដល់​ធ្វើ​ឱ្យ​រូបគេ​សម្រេច​ចិត្ត​លុប​បទ​នេះ​ចេញ​វិញ​ផង​​ដែរ។

 

ក្នុង​ការ​រិះគន់​នោះ ​អ្នក​នាង ចន ច័ន្ធលក្ខិណា ​ដែល​ជា​ប្រធាន​សមាគមន៍​សិល្បៈ​ខ្មែរ ​ក៏​បាន​ស្ដី​បន្ទោស​ទៅ​លើ ថេណា ​យ៉ាង​ចាស់​ដៃ​ផង​ដែរ។ អ្នក​សរសេរ​ថា​៖ “ទទួលយកអត់បានទេអូន រឿងអាម៉ាស់របស់មនុស្សស្រីណាអូន

ខ្លាំងអស្ចារ្យណាស់ប្អូនប្រុសដែលយករឿងលើគ្រែរបស់ប្អូន និង មនុស្សស្រីមកអួតជាសាធាណះអោយគេដឹងថាប្អូនពិតជាជាប់ចិត្តនិង និង ពូកែ នូវទង្វើសកម្មភាពបែបនោះរបស់មនុស្សស្រី ។ បងសុំសរសើរអូនដែលក្លាហាន
រឿងបែបនេះជាច្បាប់ធម្មជាតិដែលបង្កើតមនុស្ស និង សត្វអោយមានតម្រេកតណ្ហា តែមនុស្សម្នាក់ៗគេមិននិយាយជាសាធារណះនោះទេ ព្រោះជារឿងកេរ្តិខ្មាស់របស់មនុស្សទាំងបីភេទ ។ ហើយអូនមានគិតទេថាទង្វើបែបនេះអ្នកម្តាយ និង បងស្រី ប្អូនស្រីរបស់ប្អូនក៏ធ្លាប់មានដែរ ហើយបើឪពុក ឬ ដៃគូររួមភេទរបស់ពួកគាត់លើកយកទង្វើ សកម្មភាពរួមភេទរបស់អ្នកទាំងនោះមកនិយាយជាសាធារណះវិញតើអូនមានអារម្មណ៍បែបណា ?
បងសុំទោសចំពោះហ្វេនៗរបស់ប្អូនប្រុសផង”

 

 

ឆ្លើយ​តប​នឹង​ការ​រិះគន់​ខាង​លើ ​ថេណា ​ក៏​បាន​បោះ​សម្ដី​តប​វិញ​កប់​ៗ​ផង​ដែរ។ តារា​ចម្រៀង​រូប​នេះ​បាន​សរសេរ​វាយ​បក​វិញ​ថា​៖ “អគុណ​បង​ដែល​បានណែនាំ​តែមក​ចង់​បកស្រាយ​វា​ជា​សិល្បៈ​ន័យ​ការ​ Rap វាតែង​តែ​មាន​ពាក្យ​ធ្ងន់​ខ្លះ​ហើយ​ចុះ​ត្រង់​បង​ថត​រឿង​ចៅពស់​កេងកង​ដែល​ខ្ញុំ​មេីល​ពី​ក្មេង​នោះយ៉ាង​មិច​វិញ​ចាំបាច់​អី​មាន​ឈុត​ដោះខោ​អាវស្ទៀប​អង្អែល​​ហើយ​ធ្វើ​សំឡេង​ធ្វើ​អ្វី​បង!ខ្ញុំ​គ្រាន់​តែ​យក​មក​ rap​ ចុះបង​ថត​រឿងចេញ​ជា video ​វា​មិចវិញបង វា​មិន​ខុស​គ្នា​អី​នឹង​សិល្បៈ​ន័យ​ការ​លែង​សំដី​នោះទេ​! ខ្ញុំ​មិនដែល​គិត​ចង់​ប៉ះពាល់​អ្នក​ទេ​ខ្ញុំ​ធ្វើ​សំរាប់​តែ​fans ខ្ញុំ​ទេ​អគុណ”