ធ្ងន់​ហើយ ​រដ្ឋ​លេខាធិការ ក្រសួង​វប្បធម៌​ថា​បទ ថេណា ​កំពុង​បំពុល​សង្គម​ជាតិ​ហើយ​

924

ថេណា ​បាន​ចេញ​បទ​ចម្រៀង​មួយ​បទ​ចំណង​ជើង​ថា អេម ​ដែល​រៀប​រាប់​ពី​ការ​រួម​ភេទ​ក្នុង​សាលា​រៀន ​ស្ដាប់​ទៅ​ព្រឺ​សម្បុរ​តែ​ម្ដង។

១​បទ​នេះ​ហើយ ​បាន​បង្ក​ឱ្យ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង ព្រោះ​ថា​ស្ដាប់​ទៅ​មិន​ទំនង​ជា​ពិសេស ​ជិត​ដល់​ថ្ងៃ​ទិវា​នៃ​ក្ដី​ស្រលាញ់​ទៀត ​អាច​នឹង​ធ្វើ​ឱ្យ​សិស្ស​សាលា​ជ្រួលច្របល់​បាន។ ទន្ទឹម​គ្នា​នោះ ​ឯកឧត្តម ថៃ នរៈសត្យា ​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​ក៏​បាន​និយាយ​ចំពោះ ថេណា ​ដែរ​ថា ជា​បទ​មួយ​បំពុល​និង​បំផ្លាញ​ខ្លួន​ក្នុង​វិស័យ​វប្បធម៌​របស់​ជាតិ​ខ្លួន​ឯង។

រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានបង្ហោះសារមួយឃ្លាទាក់ទងនឹងលោក ថេណា ថា៖ “ទស្សនៈយ៉ាងម៉េចហ្នឹង ដែលអាចបង្កើតគំនិតផលិតស្នាដៃរបៀបនេះ ?! ជាអ្នកនិពន្ធ ជាអ្នកចម្រៀង ជាអ្នកសិល្បៈ ជាសាធារណៈបុគ្គល គួរតែជាគម្រូល្អជាសាធារណៈជាពិសេស ចំពោះប្អូនៗយើងជំនាន់ក្រោយ ! តែនេះមិនអ៊ីចឹងទេ បែជាបន្ទាបបន្ថោកខ្លួនឲ្យក្លាយជាអ្នកបំពុល និងបំផ្លាញខ្លួនក្នុងវិស័យវប្បធម៌របស់ជាតិខ្លួនទៅវិញ ។ មិនយល់ សង្ឃឹមមានអ្នកគាំទ្រភាពលីលានេះបានប៉ុន្មាននាក់ទៅហ្នឹង ? បើគ្រាន់តែងើបក្បាលមកត្រូវមហាជនសំពងយ៉ាងតំណំទៅហើយនោះ ! យករឿងដាក់ខ្លួនមែន !!!!