WOW !! Emirates បម្រើអាហារ​ បន្លែជាគោល ជាង 20.000​ មុខម្ហូបដល់អ្នកដំណើរគ្រប់ថា្នក់នៃជើងហោះហើរខ្លួន

173

ក្រុមហ៊ុនអាកាសចរណ៍ អ៊ែមមឺរែត​ Emirates បម្រើអាហារ​ បន្លែជាគោល ជាង 20.000​ មុខម្ហូប នា​ទិវាហូបបន្លែប្រចាំខែមករា

នាខែមករាកន្លងមកនេះ ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរែត បម្រើអាហារបន្លែជាគោល ជាង 20.000​ មុខម្ហូប នាគ្រប់ថ្នាក់ក្នុងយន្តហោះ ជាសកម្មភាពមួយផ្នែក ដែលគេអោយឈ្មោះថា ​ “​ទិវាហូបបន្លែប្រចាំខែមករា”​ ឬ “Veganuary”។

ចលនានិយមហូបបន្លែ ទូទាំងពិភពលោកនេះ ធ្វើឡើងដើម្បីលើកទឹកចិត្ត​ដល់ក្រុមអ្នកនិយម ហូបបន្លែជាពិសេស​​​​​​​​​​​​​ ត្រូវបានគេសង្កេតមើលឃើញ មានការស្នើរសុំសម្រាប់អាហារជាបន្លែ នាពេលធ្វើដំណើរ កើនឡើងជាង 40% នៅក្នុងខែមករានេះ។​

អាហារប្រភេទបន្លែសុទ្ធនេះ តូ្រវបានកុម៉្មង់យ៉ាងច្រើនជាអាហារពិសេស គួរអោយកត់សំគាល់ នៅថ្នាក់សន្សំសំចៃ។ កាលពីខែមុន អ្នកដំណើរបានបោះឆ្នោតអោយក្រុមហ៊ុនអាកាសចរ អ៊ែមមឺរែត ជាប្រភេទអាកាសចរល្អដាច់គេ សំរាប់បម្រើអាហារប្រភេទបន្លែនេះ។​ ក្រុមហ៊ុនអាកាសចរ អ៊ែមមឺរែត មានមុខម្ហូបជាង 170 មុខម្ហូប ដើម្បីបម្រើដល់អតិថិជន របស់ខ្លួន។ ក្រុមហ៊ុន អ៊ែមមឺរែត ក៏បានរៀបចំអាហារ ជាមួយនឹងរូបមន្ត ដែលសមស្របអតិជនទៅនឹងទិសដៅរបស់ខ្លួន។

អាហារបន្លែសុទ្ធ ​រួមជាមួយនឹងអាហារពិសេសៗជាច្រើនទៀត ​មាន​នៅគ្រប់ជើងហោះហើរ និងគ្រប់ជាន់ថ្នាក់ទាំងអស់ ​របស់អ៊ែមមឺរែតទាំងអស់ ដែលអ្នកដំណើរ​អាច​ស្នើសុំបាន ក្នុងរយៈពេល២៤ម៉ោង មុនពេលហោះហើរ។​ ​សូមបញ្ជាក់ផងដែរថា គ្រប់មុឺនុយ នៅពេលធ្វើដំណើរទាំងអស់​ គឺត្រូវបានផ្លាស់ប្តូរជារៀងរាល់ខែ។​

សម្រាប់អតិថិជន ដែលមិនសូវជាចូលចិត្តបន្លែប៉ុន្មានទេនោះ អាហារជាប្រចាំរបស់អ៊ែមមឺរែត សុទ្ធតែធ្វើឡើងដោយចុងភៅ ដែលមានជំនាញ និង ទទួលបានមេដាយក្នុងការធ្វើម្ហូប ។​​ ក្រុមហ៊ុន​អាកាសចរណ៍នេះ បាន​បម្រើអាហារ ដល់អ្នកដំណើរ ​ជាង ​110លានមុខ ជារៀងរាល់ឆ្នាំ ជាមួយ​នឹង ការ​យកចិត្តទុកដាក់ ដើម្បីធានាអោយបាននូវគុណភាព ទាំង​ថ្នាក់​សន្សំសំចៃ ថ្នាក់ជំនួញ នឹងថ្នាក់​ដំបូង។​ ម្ហូបអាហារប្រកបដោយគំនិតច្នៃប្រឌិតបានបំរើ សម្រាប់ភ្ញៀវជាង 55 លាននាក់ក្នុងមួយឆ្នាំៗ ធ្វើដំណើរទៅកាន់ និង មកពីជាង 140 ទីក្រុង នៅទូទាំង6ទ្វីប ដោយអ៊ែមមឺរែតដែលប្រៀប ប្រដូចបាន ភោជនីយដ្ឋានលើអាកាសដែលធំជាងគេ បំផុតនៅលើពិភពលោក៕

ដោយ៖ រដ្ឋា

SHARE