មិន​ធម្មតា ​រដ្ឋបាល​រាជធានី​ភ្នំពេញ ​នឹង​សង់​អាង​ស្ដុក​ទឹក​ក្រោម​ដី ​ទៀត​

869

រដ្ឋបាល​រាជធានី​ភ្នំពេញ ​នឹង​សាង​សង់​អាង​ស្ដុក​ទឹក​ក្រោម​ដី ​ជីក​ដាក់​ប្រព័ន្ធ​លូ ​និង​ស្ថានីយ​បូម​ទឹក ​បន្ថែម​ទៀត​នៅ​រាជ​ធានី​ភ្នំពេញ។

ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​កែ​លម្អ​ប្រព័ន្ធ​រំដោះទឹក និង​ប្រព័ន្ធ​ប្រឡាយលូ​នៅក្នុងរាជធានីភ្នំពេញ សំដៅ​កាត់​បន្ថយ​ជំនន់​ទឹកភ្លៀង​ដែលតែងតែ​បង្ក​ឱ្យ​មានការ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ប៉ះពាល់​បរិស្ថាន។ ការ​អនុវត្ត​គម្រោង​ខាងលើ​នេះ ចាប់ផ្តើម​ពី​កុម្ភៈ ឆ្នាំ​២០១៩​តទៅ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ចុង​ខែវិច្ឆិកា ឆ្នាំ​២០២០។

 

ដើម្បី​ចាប់ផ្តើម​ដំណើរការ​អនុវត្ត​គម្រោង​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បើក​ការដ្ឋាន​ជីក​សាកល្បង​រកមើល​បណ្តាញ​ក្រោម​ដី​នៅ​ចំណុច​មួយ​ចំនួន​នៅ​លើ​គន្លង​វិថី​សប៊ិត មហា​វិថី​សម្តេច​សុធារស និង​កំណាត់​ម៉ៅសេទុង ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​ជាអតិបរមា៕