អបអរ ​ឆ្នាំ​២០២១ កម្ពុជា​នឹង​បង្ហោះ​ផ្កាយ​រណប​មួយ ​ដើម្បី​រក្សា​សន្តិសុខ​តាម​ព្រំដែន​

359

ប្រទេស​កម្ពុជា​មាន​គម្រោង​បង្ហោះ​ប្រព័ន្ធ​ផ្កាយរណប ដើម្បី​សម្រួល ដល់​ការគ្រប់គ្រង​ខាង​ផ្នែក​សន្តិសុខ​ជាតិ សណ្តាប់​ធ្នាប់ និង​ការគ្រប់គ្រង​នូវ​សន្តិសុខ​តាម បណ្ដោយ​ព្រំដែន​នៅ​ឆ្នាំ​២០២១​ខាង​មុខ​នេះ។

 

នៅ​ពេល​កម្ពុជា​មាន​ប្រព័ន្ធ​ផ្កាយរណប​ផ្ទាល់ខ្លួន​នោះ វា​នឹង​ជួយ​សម្រួល​ដល់​ការងារ​បាន​ច្រើន នៅក្នុង​វិស័យ​ការពារ​ប្រទេស​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ​​ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ។ ទំហំ​វិនិយោគ​នៃ​ការបាញ់​បង្ហោះ​ផ្កាយរណប​ផ្ទាល់ខ្លួន​របស់​កម្ពុជា​នេះ អាច​មាន​ទឹកប្រាក់​ប្រមាណ​ជា​១៥០​លាន​ដុល្លារ​អាមេរិក ដែល​ជា​ការវិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប និង រាជរដ្ឋាភិបាល​កម្ពុជា​៕