ព្រះ​រាម​ស្ដេច​ថៃ Ubolratana ​ចូល​រួម​ប្រជែង​ការ​បោះ​ឆ្នោត​ជា នាយក​រដ្ឋ​មន្ត្រី​

1432

ព្រះនាង​ម្ចាស់ Ubolratana Rajakanya ​ដែល​ជា​ព្រះ​រាម​របស់​ព្រះ​មហាក្សត្រ​ថៃ Vajiralongkorn ​នឹង​ឈរ​ឈ្មោះ​ដើម្បី​ប្រកួត​ប្រជែង​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ២០១៩ ​ខាង​មុខ​នេះ។

បើ​តាម​​ការ​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន​ Channel News Asia ​ព្រះនាង​ម្ចាស់ Ubolratana Rajakany ​នឹង​ឈរ​ឈ្មោះ​នៅ​គណបក្ស Thai Raksa Chart ​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​លោក ប្រយុទ្ធ ចាន់អូចា។ ព្រះនាង​ម្ចាស់ Ubolratana ​មាន​ព្រះ​ជន្ម​៦៧​ព្រះ​វស្សា ​ជា​បុត្រី​ច្បង​នៃ​អតីត​ព្រះមហាក្សត្រ​ថៃ​ ភូមិបុល អាឌុល​យ៉ាដេត (Bhumibol Adulyadej) និង​ម្ចាស់​ក្សត្រី ​សិរីគិត (Sirikit)។

 

ដោយ​ឡែក​បក្ស Thai Raksa Chart ​នេះ​ដែរ ​គឺ​ជា​បក្ស​មួយ​ដែល​​ស្និទ្ធ​នឹង​លោក ថាក់ ស៊ីន និង​លោកស្រី យីងឡាក់ ​អតីត​នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​ថៃ៕