G-Devith ​ប្រកាស​ឈប់​តបត​សង្គ្រាម ​Diss Track ​ទៀត​ហើយ

414

តារា​ចម្រៀង G-Devith ​បាន​ប្រកាស​ឈប់​តបត​បទ​ថ្មី​ក្នុង​សង្គ្រាម Diss Track ​ជាមួយ ​ខ្មែរ​មួយ​ជីវិត​ទៀត​ហើយ ​ដោយ​ថែម​ទាំង​ចាត់​ទុក​រូបគេ​ជា​អ្នក​លេខ​១​ទៀត​ផង។

ប៉ុន្មាន​សប្ដាហ៍​មក​នេះ សង្គ្រាម Diss Track ​រវាង​ក្រុម G-Devith ​និង​ខ្មែរ​មួយ​ជីវិត ​ផ្ទុះ​ខ្លាំង​មែនទែន ​ដោយ​ពួកគេ​បាន​ធ្វើ​ចម្រៀង Rap ​ជេរ​គ្នា​ទៅ​វិញ​ទៅ​មក។ យ៉ាងណាមិញ ​ក្រោយ​ពី​ការ​ជេរ​គ្នា​ដូច​ព្យុះ​នោះ​មក ​ពេល​នេះ Devith ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា ​រូបគេ​លែង​តបត​ជាមួយ​អ្នក​មក​ថ្មី​ទៀត​ទេ ​ហេតុផល​ព្រោះ​ខ្លាច ​និង​ចាត់​ទុក​ពួកគេ​ជា​អ្នក​លេខ​១​តែ​ម្ដង។

 

 

នេះ​ជា​សារ​ពេញ​របស់ Devith ​នៅ​លើ​បណ្ដាញ​សង្គម​៖ ដំណឹងចែកជូនបងប្អូនអ្នកគាំទ្រ : ខ្ញុំមិនបានតបទៅអ្នកមកថ្មីទេបងប្អូន ហេតុផលព្រោះខ្ញុំខ្លាច ហើយខ្ញុំបាទអោយគាត់ទាំងពីរលេខ១ អរគុណ!៕