ចំប៉ី​ខ្មៅ ​នឹង​ក្លាយ​ជា​ចំប៉ី​ព្រៃ​ស ​ក្រោយ​ព្រះ​អាជ្ញា​រង ​ចោទ​ប្រកាន់ ​អាច​ជាប់​គុក​ពី​១​ទៅ​៣​ឆ្នាំ​

680

ក្រោយ​ពី​សាកសួរ​ជា​ច្រើន​ម៉ោង​កាល​ពី​ព្រឹកមិញ​នេះ ​លោក​ លី សុ​ផា​ណា ​ព្រះរាជអាជ្ញា​រង ​បាន​សម្រេច​ចោទ​ប្រកាន់​បុរស​ម្នាក់​នេះ​ពី​បទ​​ញុះញង់​ឱ្យ​មានការ​រើសអើង។

តាម​មាត្រា​៤៩៦ នៃ​ក្រមព្រហ្ម​ទណ្ឌ ។ មាត្រា​៤៩៦ តម្រូវ​ដាក់​ពន្ធនាគារ​ ចំពោះ​ជនជាប់ចោទ​ពី​១​ឆ្នាំទៅ​៣​ឆ្នាំ ។ ក្រោយ​តំណាង​អយ្យការ​ចោទប្រកាន់ ​ហើយ​សំណុំរឿង​នេះ​ បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ គឺ​លោក ពេជ្រ វេជ្ជ​ធរ ។

 

រំលឹក​ថា​ឈ្មោះ យិ​ន ហេង អាយុ​២៣​ឆ្នាំបាន​ជេរ​ប្រមាថ​ដល់​ពូជសាសន៍​ខ្មែរ​កប់​ៗ​មាត់ នៅ​មុខ​ព្រះ​បរមរាជវាំង ហើយ​បាន​បង្ហោះ​តាម​អាក់​ខោ​ន​ហ្វេ​ស​ប៊ុ​ក​រហស្សនាម​ចំប៉ី​ខ្មៅ​របស់​ខ្លួន ។ ការ​ចាប់​ឃាត់​បុរស​ភេទ​ទី​៣​ម្នាក់​នេះ​ដែរ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ហាង​កាហ្វេ Amazon មា​នទី​តាំងនៅ​វិ​ថី​ព្រះ​ស៊ី​សុវត្ថិ កែង​ផ្លូវ​លេខ​១៨៤ ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។