ឆ្នាំថ្មី ជូនកាដូរថ្មីសម្រាប់ខ្លួនឯង ដើម្បីជោគជ័យថ្មី ជាមួយនឹង Oppo

239

ការរស់នៅប្រចាំថ្ងៃរបស់មនុស្សយើងម្នាក់ៗ តែងតែផ្សារភ្ជាប់ជាមួយនឹងសម្ភារៈទំនើបៗ និង ទាន់សម័យដោយខានមិនបាន ហើយជារឿយៗមនុស្សយើងម្នាក់ៗ តែងតែធ្វើការលើកទឹកចិត្តខ្លួនឯង នៅក្នុងឱកាសពិសេសនានា ដែលរួមមានពិធីចូលឆ្នាំថ្មី ពិធីខួបកំណើត និងពេលបើកប្រាក់ខែជាដើម។ ជាការកត់សំគាល់របស់យើងខ្ញុំ បានរកឃើញថាក្រៅពីសំលៀកបំពាក់ ស្បែកជើង កាបូបលុយ ម៉ាកល្បីៗ ថ្មីៗសម្រាប់ជាកាដូខ្លួនឯងនោះ មនុស្សយើងតែងតែទិញទូរស័ព្ទដៃទំនើប និង ទាន់សម័យដល់ខ្លួនឯងផងដែរ ។

ហើយអំឡុងពេលដែលពួកគេជ្រើសរើស កាដូទូរស័ព្ទដៃទំនើបសម្រាប់ខ្លួនឯងនោះ ពួកគេតែងតែចង់ដឹងពីពិសេសចំណុចមួយចំនួនពីអ្នកលក់ទូរស័ព្ទដៃទាំងនោះ ដូចជាទំហំ(Ram)នៅក្នុងទូរស័ព្ទដៃប៉ុន្មានដែរ? ពីព្រោះថាបើទំហំវាកាន់តែធំ គឺជាទីចង់បានសម្រាប់អ្នកទិញ និង មានភាពងាយស្រួលក្នុងការប្រើប្រាស់កម្មវិធីល្អៗ និង ទំនើបពីការទាញយកApp ទាំងឡាយ ។ ហើយសំណួរជាបន្ត ថាតើទូរស័ព្ទនោះមានទំហំកាមេរ៉ា និង បច្ចេកវិទ្យាថតរូបបានច្បាស់ និង ស្អាតដែរឬទេ ? និងថាតើទូរស័ព្ទនោះអាចកាន់ថ្មបានយូរកម្រិតណា?

អាចសាកថ្មបានលឿនកម្រិតណា? ជាដើម។ នៅពេលនេះយើងខ្ញុំអាចបញ្ជាក់ជូនលោកអ្នកបានថា OPPO F9 គឺជាចំលើយដ៏សាកសមមួយសម្រាប់លោកអ្នកត្រៀមផ្តល់កាដូចំពោះខ្លួនឯង នៅក្នុងឱកាសពិសេសទាំងឡាយបានយ៉ាងអស្ចារ្យ ពីព្រោះដូចដែលលោកអ្នកបានដឹងស្រាប់ហើយតាមរយៈប្រព័ន្ធផ្សព្វផ្សាយ និង បណ្តាញសង្គមនានា បានលើកឡើងអំពីគុណសម្បត្តិរបស់ម៉ូឌែលទូរស័ព្ទ F9 ដែលអាចសាកថ្ម ត្រឹមតែ៥នាទីប៉ុណ្ណោះ តែអាចនិយាយគ្នាបានរយៈពេល២ម៉ោងដោយបច្ចេកវិទ្យា VOOC និង ថតរូបបានស្រស់ស្អាតទុកជាអនុស្សាវរីយ៍ ដោយកាមេរ៉ាមុខទំហំ 25MP និង កាមេរ៉ាក្រោយភ្លោះទំហំ 16MP+2MP ដោយ Ram ទំហំ 6GB ផងដែរ ។

ឆ្នាំថ្មី ប្រើទូរស័ព្ទថ្មី ធ្វើឲ្យជីវិតកាន់តែទទួលបាននូវភាពជោគជ័យថ្មី និង ស្រស់ស្រាយ។ សូមបញ្ជាក់ថា OPPOគឺជាក្រុមហ៊ុនទូរស័ព្ទដៃដែលកំពុងមានភាពពេញនិយម ទទួលបានទំនុកចិត្តខ្ពស់ពីសំណាក់អ្នកប្រើនប្រាស់ទាំងនៅក្នុងប្រទេសកម្ពុជា និង នៅលើពិភពលោក ។

ព័ត៌មានបន្ថែមសូមលោកអ្នកចូលទៅកាន់ Page Facebook របស់ OPPO: https://www.facebook.com/OPPOCAMBODIA/

SHARE