ស៊ែរតៗគ្នា​ មុន​នេះ​បន្តិច​ក្រសួងបរិស្ថានបានបញ្ជាក់ខ្យល់នៅកម្ពជាមិនមានផលប៉ះពាល់ណាមួយពីប្រទេសជិតខាងទេ! ! !

283

មុននេះបន្តិច​ បេីតាម​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួងបរិស្ថានសូមគូសបញ្ជាក់ថារហូតមកទល់ពេលនេះ គុណភាពខ្យល់នៅប្រទេសកម្ពជាមិនមានផលប៉ះពាល់ណាមួយពីឥទ្ធិពលដែលកើតនៅប្រទេសជិតខាងទេ។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងបរិស្ថាន បានឱ្យដឹងថាគុណភាពខ្យល់នៅប្រទេសកម្ពុជា មានគុណភាពល្អ ហើយភាគល្អិតនៅក្នុងខ្យល់ធម្មតាមិនមានការព្រួយបារម្ភឡើយ។ មន្ត្រីជំនាញក្រសួងបរិស្ថានបានធ្វើការតាមដានជាប្រចាំ និងធ្វើការវាយតម្លៃរៀងរាល់ ២៤ម៉ោងម្តង ដើម្បីតាមដានគុណភាពខ្យល់។ ក្រសួងបរិស្ថានសូមអំពាវនាវដល់បងប្អូនកុំមានការព្រួយបារម្ភអ្វីឡើយ ហើយក្រសួងនឹងផ្តល់ព័ត៌មានជាប្រចាំ ប្រសិនបើមានបញ្ហាអ្វីមួយគួរកត់សម្គាល់ពាក់ព័ន្ធនឹងគុណភាពខ្យល់នេះ។

ដោយ៖ថៃឡេង
ប្រភព​៖​ក្រសួង​បរិស្ថាន​