កុំ​ជឿ​គេ​ពេក! ​គុណភាព​ខ្យល់​នៅ​ភ្នំពេញ ​ល្អ​ជាង​បាងកក ​មិន​ប៉ះ​ពាល់​សុខភាព​ទេ

638

ប៉ុន្មាន​ថ្ងៃ​នេះ ​មាន​គេ​ផ្ញើ​សារ​ជា​សំឡេង​ត​ៗ​គ្នា​ថា ​ឱ្យ​ប្រយ័ត្ន​ព្រោះ​ខ្យល់​នៅ​កម្ពុជា ​ជា​ពិសេស​ភ្នំពេញ​ចាប់​ផ្ដើម​មាន​ជាតិ​ពុល​ហើយ ដែល​សាយភាយ​ពី​ប្រទេស​ថៃ​មក។

 

ដើម្បី​បកស្រាយ​ឱ្យ​ច្បាស់​ឱ្យ​ប្រជាពល​រដ្ឋ​យល់ ​និង​ឈប់​ភ័យ​ព្រួយ​នោះ ខាង​ក្រសួង​សុខា​ភិបាល​បាន​ចេញ​មុខ​មក​បញ្ជាក់​ថា​រឿង​នោះ​មិន​ពិត​នោះ​ទេ។ ជាក់​ស្ដែង​កម្ពុជា មិន​មាន​ខ្យល់​ពុល​ដែល​ប៉ះ​ពាល់​សុខភាព​ឡើយ។ ក្រសួង​បាន​ប្រកាស​ឱ្យ​ពលរដ្ឋ​ឈប់​ជឿ​តាម​សារ​សំឡេង​នោះ ដែល​វា​គ្រាន់​តែ​ជា​ការ​បំភ័យ​ត​គ្នា​ប៉ុណ្ណោះ។ នៅ​ប្រទេស​កម្ពុជា ​ជា​ពិសេស​នៅ​ភ្នំពេញ​បច្ចុប្បន្ន​ខ្យល់​នៅ​ល្អ ​និង​មិន​មាន​ជាតិ​ពុល​ឡើយ។

ស្រប​ពេល​ខាង​ក្រសួង​បរិស្ថាន​វិញ ​ក៏​ចេញ​មុខ​មក​បញ្ជាក់​ដែរ​ថា​កម្ពុជា​គ្មាន​ខ្យល់​ពុល​ស្អី​ទេ។ ខណៈ​ដែល​ខ្យល់​ពុល​នៅ​ថៃ​នោះ ក៏​មិន​បាន​ភាយ​ដល់​កម្ពុជា​ដែរ ដូច្នេះ​ប្រជាពល​រដ្ឋ​កុំ​ច្រឡំ​អី៕