អាមេរិក​ចុះ​ត្រជាក់​ដល់​-50C ​ធ្វើ​ឱ្យ​មនុស្ស​២១​នាក់​ស្លាប់

4590

អាកាសធាតុ​នៅ​អាមេរិក​បាន​ចុះ​ត្រជាក់​ខ្លាំង​មែនទែន​ដល់​-50C ​ដែល​ធ្វើ​ឱ្យ​ទឹក​ទន្លេ បឹង​នានា ​កក់​អស់ ​និង​បណ្ដាល​ឱ្យ​មនុស្ស​២១​នាក់​បាន​ស្លាប់​។

 

Channel News Asia ​បាន​ចុះ​ផ្សាយ​ទៀត​ថា​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង​យ៉ាង​នេះ ​បាន​ធ្វើ​ឱ្យ​អាមេរិក ​សឹង​តែ​ក្លាយ​ទៅ​ជា​តំបន់​ពូល​ទៅ​ហើយ នៅ​តាម​រដ្ឋ​មួយ​ចំនួន​នោះ។ រដ្ឋបាល​ក្នុង​សហរដ្ឋ​អាមេរិក ​បាន​ដាក់​ចេញ​នូវ​វិធានការ​ជា​ច្រើន​ដល់​ប្រជាជន ​ដើម្បី​ថែ​រក្សា​សុខភាព ​ក្នុង​ពេល​ចុះ​ត្រជាក់​ខ្លាំង​នេះ។ ប៉ុន្តែ ​បើ​ទោះ​ជា​មាន​វិធានការ​យ៉ាង​ណា​ក្ដី ​ក៏​នៅ​តែ​មាន​អ្នក​ស្លាប់​ដែរ ព្រោះ​ថា​ជន​គ្មាន​ផ្ទះ​សម្បែង​មិន​អាច​ទ្រាំ​ទៅ​នឹង​ការ​ចុះ​ត្រជាក់​ខ្លាំង​យ៉ាង​នេះ​ទេ។

នេះ​ជា​ការ​ចុះ​ត្រជាក់​ខ្លាំង​បំផុត​មួយ​នៅ​លើ​លោក​នេះ ​ត្បិត​អី​អាកាសធាតុ​បាន​ធ្លាក់​ដល់​កម្រិត​សឹង​តែ​ដូច​នៅ​តំបន់​ពូល​ទៅ​ហើយ៕