សាហាវណាស់! Huawei អេ 7 លក់បានច្រើនហួសក្នុងថ្ងៃដំបូង ជាមួយនិងប្រ៉ូម៉ូសិនឈ្នះរថយន្ត Mazda​​​ 2

318

Huawei អេ 7 ជាស្មាតហ្វូនថ្នាក់កណ្តាល ដែលបានចេញលក់នៅលើ​ទីផ្សារប្រទេសកម្ពុជា កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍មុន ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង និងមានសន្ទុះនៃការគាំទ្រពីអតិថិជនដ៏ច្រើនលើសលុប រហូតដល់បំបែកកំណត់ត្រា​លក់បានរហូតដល់ 3000 គ្រឿងត្រឹមថ្ងៃដំបូង។

Huawei អេ ​7 ជាជម្រើសដ៏ល្អ មានរូបរាងទាក់ទាញ ភ្លឺរលោងចែងចាំង ទាន់សម័យ អេក្រង់ឥតខ្ចោះដែលត្រូវបានរចនាឡើងយ៉ាងពិសេសដែលមានការប្រកួតប្រជែងទាំងគុណភាពនិងតម្លៃជាមួយភាពលេចធ្លោជា ច្រើន។ Huawei អេ 7 មានតម្លៃសមរម្យបំផុតត្រឹមតែ $189។ ស្មាតហ្វូននេះ ត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ ដោយធំ 6.26 អ៊ីញ HD+ អេក្រង់ធំផ្ទៃលាតរហូតដល់ 86.7% និង អេក្រង់ប្រភេទដំណក់ទឹក។

ស្មាតហ្វូននេះ បំពាក់ដោយកាមេរ៉ាមុខសែលហ្វីធំជាងគេទំហំ 16MP ជាមួយបច្ចេកវិទ្យា AI គាប់ចិត្តសម្រាប់អ្នកចូលចិត្តសែលហ្វី និង​​កាមេរ៉ាក្រោយភ្លោះ ទំហំ13MP+ 2MP​ ដែលបំពាក់ដោយបច្ចេកវិទ្យា​ AI Photography ដែលការថតរូបរបស់អ្នកកាន់តែមានភាពទាក់ទាញ ដោយសារវាមានសមត្ថភាពស្គាល់ 22 ប្លង់ខុសៗគ្នា និង​បច្ចេកវិទ្យា AI Beauty កែទម្រង់ស្បែកតាមការចូលចិត្ត។​ មិនតែប៉ុណ្ណោះ វាក៏មានថាមពលថ្ម ទំហំ​ 4000mAh ដំណើរការដោយអង្គផ្ទុកទិន្ន័យ (ROM) 32 GB និង អង្គចងចាំ ( RAM) 3 GB អង្គផ្ទុកទន្និន័យបន្ថែម​ 512GB​ ​ បច្ចេកវិទ្យាបន្ទន់ពន្លឺការពារភ្នែក (Eye​ Comfort) និងស្គេនមុខដោះសោរបានលឿនទាន់ចិត្ត​ (Fast Face Unlock)។

អស់ទាស់! កាន់តែពិសេសមិនធ្លាប់មាន! Huawei មានប្រូម៉ូសិនយក្ស ជាកាដូឆ្នាំថ្មីប្រពៃណីជនជាតិចិន ក៏ដូចជាត្រៀមអបអរពិធីចូលឆ្នាំប្រពៃណីជាតិរហូតដល់ខែមេសាផងដែរសម្រាប់អតិថិជន។ អ្នកអាចមានឱកាសឈ្នះរថយន្ត Mazda 2 នាំចូលនិងចែកចាយផ្តាច់មុខដោយក្រុមហ៊ុន HGB Group មួយរង្វាន់ ម៉ូតូ Zoomer X 4 រង្វាន់ និងទូរទស្សន៍ Smart TV 43 អ៊ីញ 12 រង្វាន់ ដោយគ្រាន់តែទិញស្មាតហ្វូន​ Huawei អេ 7 nova 3ឡៃត៌ nova 3i ឬ nova3 ចាប់ពីថ្ងៃ 26 មករា ដល់ ថ្ងៃ 27 មេសា ហើយ​អតិថិជនត្រូវតែបំពេញព័ត៌មានឲ្យបានត្រឹមត្រូវនិងលម្អិត ដូចជាឈ្មោះ លេខទូរសព្ទ័ លើប័ណ្ណធានាសន្លឹក (Dealer​​ Copy) ហើយយកទៅបណ្តាហាងទូរស័ព្ទដែលអ្នកបានទិញនិងកំណត់ដែលដៃគូរបស់ Huawei ដើម្បីមានឱកាសចូលរួមការចាប់រង្វាន់។

ការចាប់រង្វាន់នឹងធ្វើឡើងរៀងរាល់ពីរសប្តាហ៏ម្តង ដែលការចាប់រង្វាន់លើកទីមួយ នឹងធ្វើការផ្សាយផ្ទាល់លើ Facebook Page របស់ Huawei ជាការចាប់រង្វាន់ការចាប់រង្វាន់នឹងប្រព្រឹត្តទៅរៀងរាល់ពីរសប្តាហ៌ម្តង​​ លើកទី 1 (15 ខែ​កុម្ភះ)​​​​​​ លើកទី 2​​ (01 ខែ មីនា)​​ ​​លើកទី 3 (15 ខែ មីនា) លើកទី 4​​(29 ខែ​មីនា)​​ ផ្សាយផ្ទាល់តាម​ផេកផ្លូវការ Huawei Mobile ដែលរួមមាន ម៉ូតូ Zoomer X 1 រង្វាន់ និងទូរទស្សន៌ Smart TV​ 2 រង្វាន់ ក្នុង 1 លើកៗ​ ។​​​ ការចាប់រង្វាន់ធំលើកចុងក្រោយនៅថ្ងៃទី 03​ ​ខែ ឧសភា ដោយផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៌និងផេកផ្លូវការ Huawei Mobile ដែលរង្វាន់រួមមានរថយន្ត Mazda 2 មួយរង្វាន់និងទូរទស្សន៌ Smart TV 4 រង្វាន់។

ស្មាតហ្វូនដ៏ពេញនិយមទាំងបួនម៉ូដែលនេះ ក៏ជាកាដូឆ្នាំថ្មីដ៏សាកសមបំផុតសម្រាប់អ្នក ទិញជាកាដូជូនក្រុមគ្រួសារ ញាតិមិត្តបងប្អូន ជាពិសេសជាអាំងប៉ាវហេងៗសម្រាប់ឱកាសបុណ្យចូលឆ្នាំចិនខាងមុខ។ ថាមិនត្រូវ ពួកគេអាចឈ្នះរង្វាន់ពី Huawei ក្នុងការចាប់រង្វាន់ទៀតផង!

គួរបញ្ជាក់ផងដែរថា Huawei គឺជាក្រុមហ៊ុនស្មាតហ្វូនឈានមុខលំដាប់ពិភពលោកលេខពីរ ដែលបាននាំចេញទៅក្នុងទីផ្សារស្មាតហ្វូនពិភពលោករហូត 200,000,000 គ្រឿង ក្នុងឆ្នាំ 2018។
កុំភ្លេចណា​!!​ ទិញ Huawei អេ 7ឈ្នះឡាន Mazda 2 ! Huawei អេ 7 មានជម្រើសពីរពណ៌គឺពណ៌ខ្មៅ​និងពណ៌ខៀវ។

សម្រាប់ព៌ត័មានលម្អិតបន្ថែម:
Website: https://consumer.huawei.com/kh/
Facebook: Huawei Mobile (https://bit.ly/2ePDMSq)
Youtube Channel: https://bit.ly/2wTMMJL
Instagram: https://www.instagram.com/huaweimobilekh/