ផ្អើលពិភពលោក! ២០១៩ ភ្លាម ភ្នាក់ងារដឹកជញ្ជូនផ្លូវអាកាស Emirates SkyCargo បំបែកកំណត់ត្រាថ្មីភ្លាម

534

ភ្នាក់ងារដឹកជញ្ជូនពិសេសរបស់ក្រុមហ៊ុនអាកាស ចរណ៍ អ៊ែមមឺរឹត ដែលត្រូវបានប្រជាជន កម្ពុជា ស្គាល់ថាជាអ្នកផ្ដល់សេវា រហ័ស សុវត្ថិភាព និង ប្រកបដោយទំនុកចិត្តនោះ នាដើមឆ្នាំថ្មីនេះបានបំបែកឯកទកម្មក្នុងការដឹកជញ្ជូនទំនិញ
រហូតជិតដល់ ២,៦ លានតោន ទៅកាន់ទ្វីបទាំង ៦ ។ ភ្នាក់ងារដឹកជញ្ជូនពិសេសនេះធ្វើការដឹក ជញ្ជូនទំនិញទាំងឡាយដែលជួយដល់អាយុជីវិតមនុស្សរាប់លាននាក់នៅទូទាំងពិភពលោក។

ភ្នាក់ងារនេះផ្ដល់សេវាដឹកទំនិញដូចជា សម្ភារសង្គ្រោះជីវិត អាហារ និង វត្ថុ ឬ សត្វមានតម្លៃជាដើម។ គួរឲ្យកត់សម្គាល់ កាលពីឆ្នាំកន្លងទៅនេះ ឱសថព្យាបាលជម្ងឺ វ៉ាក់សាំុង សាច់ ត្រី ផ្លែ ឈើស្រស់ សត្វចិញ្ចិម ឡានមានតម្លៃមហាសាល រួមទាំង ប្រព័ន្ធផ្កាយរណប កាលីហ្វាសាត់ (Khalifasat) ត្រូវបានដឹកជញ្ជូនដោយភ្នាក់ងារនេះ ទៅដល់ទីកន្លែងទាន់ពេលវេលា និង ប្រកប ដោយសុវត្ថភាពបំផុត។

រូបភាព​ Emirates SkyCargo បានដឹកជញ្ជូនទំនិញជិត 2,6 លានតោនក្នុងឆ្នាំ 2018

មិនត្រឹមតែប៉ុណ្ណោះ ភ្នាក់ងារដឹកជញ្ជូនពិសេសនេះក៏បានរួមចំណែកនាំមកនូវ ការកំសាន្ត កីឡា និង ជួយលើកកម្ពស់សេដ្ឋកិច្ចពិភពលោកតាមរយ:បណ្ដាញដឹកជញ្ជូនសកលដែល សម្រួលដល់ការនាំចេញទៅកាន់គោលដៅទាំង ១៥៥ នៅទូទាំងទ្វីបទាំង ៦ ជាមួយនឹងយន្ត ហោះទំនើប និង ប្រកបដោយផាសុខភាពរបស់ អ៊ែមមឺរឹត ។ ជាក់ស្ដែង កាលពី ខែ កញ្ញា ឆ្នាំ ២០១៨ កន្លងទៅនេះ សេះចំនួន ៥០០ ក្បាល ត្រូវបានដឹកជញ្ជូនពីទីក្រុង ឡេច (Liege) បែលហ្ស៊ិក (Belgium) ទៅកាន់តំបន់ ហ្គ្រីនវីល ស៉្បាថែនបឺក (Greenville-Spartanburg) នៃ សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធី FEI World Equestrian Games ™ Tryon 2018 ។

ដោយសារការផ្ដល់សេវាដ៏ល្អរបស់ខ្លួន ភ្នាក់ងារដឹកជញ្ជូន (Emirates SkyCargo)ពិសេសនេះ តែងតែបន្តទទួលបាន ពានរង្វាន់ជាច្រើនជារៀងរាល់ឆ្នាំ ហើយរំពឹងថា​ នឹងទទួលបានពានរង្វាន់ថ្មីទៀតនៅឆ្នាំថ្មីនេះ។

គួររំលឹកផងដែរថា ក្រុមហ៊ុនអាកាសចរណ៍អេមីរេត មានប្រតិបត្តិការ ហោះហើរ ជារៀងរាល់ថ្ងៃ ពីភ្នំពេញទៅកាន់ ឌូបៃ ដោយឆ្លងកាត់ទីក្រុងយ៉ាំងហ្គោន។ សម្រាប់ព័ត៌មាន បន្ថែមអំពីជើងហោះហើរតាមអ៊ែមមឺរឹត អ្នកធ្វើដំណើរ អាចទាក់ទងទៅកាន់ការិយាល័យអ៊ែមមឺរឹត នៅកម្ពុជាតាមលេខទូរស័ព្ទ 023 998 168 ឬអ៊ីម៉េល ekcambodia@emirates.com ឫកក់សំបុត្រយន្តហោះតាមរយៈ www.emirates.com/kh ឬទាក់ទងភ្នាក់ងារធ្វើដំណើរដែលនៅជិតបំផុត។ អ៊ីម៉េល៖ ekcambodia@emirates.com ឫ កក់សំបុត្រយន្តហោះតាមរយៈ www.emirates.com/kh ឬអាចទាក់ទងក្រុមហ៊ុនទេសចរណ៏ ដែលនៅជិតបំផុត៕