ក្រោយ​ឈ្នះ​ Broner ​កីឡាករ ​Pacquiao ​ចង់​ជួប Floyd ​ទៀត តែ​Floyd ​ធ្វើ​មិន​ដឹង​

3182

កីឡាករ​ហ្វីលីពីន Manny Pacquiao ​បាន​យក​ឈ្នះ​ពិន្ទុ​កីឡាករ Broner ​នៅ​មុន​នេះ​បន្តិច ​ដើម្បី​ការពារ​ខ្សែ​ក្រវាត់​របស់​គេ​បាន​ដដែល។

នុង​ការ​ប្រកួត​១២​ទឹក​ពេញ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា Manny Pacquiao បាន​ព្យាយាម​វាយ​សម្រុក​គ្រប់​ទឹក​។ អ្នក​ប្រដាល់​អាមេរិក​ Adrien Broner ​បាន​ត្រឹម​ព្យាយាម​ទប់​ថយ​មួយៗ ដើម្បី​ការពារ​ខ្លួន​ពី​ការ​វាយ​សម្រុក​​​ឥត​ឈប់ឈរ​របស់​អ្នក​ប្រដាល់​ហ្វីលីពីន។

ក្នុង​វ័យ​៤០​ឆ្នាំ​ទៅ​ហើយ Manny ​នៅ​តែ​ធ្វើ​បាន​ល្អ​ដដែល ​ដោយ​ដើរ​ចូល​វាយ​និង​ចង្វាក់​មាត់​ចេញ​នៅ​ច្បាស់​ហើយ​លឿន​ដដែល។ មួយ​វិញ​ទៀត ​លោក​ក៏​នៅ​តែ​មាន​ចិត្ត​ចង់​បន្ដ​អាជីព​ប្រដាល់​នេះ​ទៀត​ដែរ ​បើ​ទោះ​ជា​វ័យ​ឈាន​ដល់​៤០​ឆ្នាំ​ហើយ​ក៏​ដោយ ​ក៏​នៅ​តែ​មាន​ចិត្ត​ជា​កីឡាករ​ចង់​ឡើង​សង្វៀន​ជា​និច្ច។ ហើយ​អ្វី​ដែល​ពិសេស​ទៀត​នោះ គឺ​រូបគេ​ចង់​សងសឹក Floyd ​វិញ​ផង​ដែរ។

 

យ៉ាងណាមិញ ​Floyd ​ដែល​បាន​មក​មើល​ការ​ប្រកួត​នេះ​ដែរ ​មិន​មាន​ការ​ឆ្លើយ​តប​អ្វី​នោះ​ទេ។ ដែល​នេះ​អាច​ជា​សញ្ញា​មួយ​បញ្ជាក់​ថា​រូបគេ​មិន​មាន​ចិត្ត​ចង់​ឡើង​សង្វៀន​ទៀត​ទេ ត្បិត​អី​មុខ​ជំនួញ​បច្ចុប្បន្ន​ក៏​កាក់កប​ដែរ​នោះ។ ហើយ​ប្រសិន​បើ​ចង់​ឱ្យ​រូបគេ​ឡើង​សង្វៀន​ម្ដង​ទៀត គឺ​ប្រហែល​ជា​តម្រូវ​ឱ្យ​ទទួល​បាន​ប្រាក់​តម្លៃ​ខ្លួន​ខ្ពស់​ជា​មិន​ខាន៕