ល្អ​ណាស់! ​ក្រសួង​វប្បធម៌​ ផ្ញើ​លិខិត​ទៅ​ក្រុមហ៊ុន​ Amazon ​រឿង​យក​រូប​ទង់ជាតិខ្មែរ ​ល្ខោនខោល​ ធ្វើ​កម្រាល​ក្នុង​បង្គន់​ហើយ

3470

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ ​លោកស្រី ​ភឿង សកុណា ​បាន​ថ្លែង​ឲ្យ​ដឹង​ថា​ ក្រសួង​វប្បធម៌​កំពុង​ដោះស្រាយ​បញ្ហាផ្ទុះ​ប្រតិកម្មពី​ប្រជា​ពលរដ្ឋ​កម្ពុជា ​ក្រោយ​មាន​ករណី​យក​រូប​ប្រាសាទ​អង្គរវត្ត​ ធ្វើ​ជា​គម្រប​ចាន​បង្គន់ និង​កម្រាល​ជើង​ដាក់​លក់​តាម ​Online ​តាម​រយៈ​ក្រុមហ៊ុន ​Amazon​ ដែល​ជា​ក្រុមហ៊ុន​លំដាប់​ពិភពលោក​លក់​ទំនិញ​តាម​ Online​ របស់អាមេរិក។

 

ទង្វើរបស់ក្រុមហ៊ុ​ន Amazon​ បែបនេះ ​បាន​ធ្វើ​ឲ្យ​កក្រើក​ការរិះ​គន់​ពេញ​បណ្តាញ​សង្គម​ Facebook​ ពី​សំណាក់​ប្រជា​ពលរដ្ឋ​ខ្មែរ ​ពីព្រោះ​ប្រាសាទ​អង្គរវត្ត​ជា​សម្បត្តិ​បេតិក​ភ័ណ្ឌ​ពិភពលោក​ និង​ល្បី​ពេញ​សុះសាយ​ពេញ​ពិភពលោក​ មិន​គួរ​ណា​ក្រុម​ហ៊ុនមួយ​នេះ​ទៅ​ដាក់​ច្នៃធ្វើ​ជា​គម្រប​ចានបង្គន់ និង​កម្រាល​ជើង​នោះ​ឡើយ៕