ក្រុម​និស្សិត​គ្រោង​ធ្វើ​បាតុកម្ម ប្រឆាំង ​Amazon យក​រូប​ទង់ជាតិ​ខ្មែរ​ អង្គរវត្ត​ខ្មែរ​ ធ្វើ​កម្រាល​បង្គន់​

9370

វា​ពិត​ជា​អាក្រក់​ហួស​និង​មិន​អាច​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ទទួល​យក​បាន​ឡើយ នៅ​គ្រា​ដែល​ វេបសាយ​មួយ​ឈ្មោះ​ Amazon.com បាន​បង្ហោះ​ការ​លក់​កម្រាល​បង្គន់​ដោយ​យក​ទង់ជាតិ​ខ្មែរ​ ប្រា​សាទ​អង្គរវត្ត​ខ្មែរ​ និង​ រូប​ផ្សេងៗ​ទៀត​ ដែល​នាំ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មានការ​រិះគន់​យ៉ាង​ខ្លាំងក្លា​ ហើយមន្រីក្រសួង​វប្បធម៌​ និង​ វិចិត្រសិល្បៈ​​ពុំ​ទាន់​ប្រតិកម្ម​អ្វី​ទេ នៅ​គ្រា​ដែល​ក្រុម​សិស្សានុសិស្ស និង​ក្រុម​និស្សិត គ្រោង​ធ្វើ​ប៉ាតុកម្ម ឱ្យ​ក្រុមហ៊ុន​នេះ​សុំទោស និង​បញ្ឍប់​ការ​ធ្វើ​សកម្មភាព​អស់​ទាំង​នេះ។

 

 

គេបានដឹងថា ​វេបសាយ​លក់​ទំនិញ​អនឡាញ​ដ៏​ល្បី និង​ ធំ​ជាងគេ​លើ​ពិភពលោក​គឺ​វេបសាយ​ Amazon.com ​ត្រូវ​បាន​គេ​បង្ហោះ​ដាក់​លក់​កម្រាល​ជូតជើង​ និង​សម្ភារៈ​ប្រើប្រាស់​ផ្សេង​ៗ​នៅ​ក្នុង​បង្គន់​ ដោយ​ព្រីន​ជា​រូបទង់​ជាតិ​កម្ពុជា រូប​ប្រាសាទ​អង្គរ​វត្ត​ រួម​ទាំង​មួក​ខ្មុក​ល្ខោនខោល​ខ្មែរ​ជា​ដើម​ ដែល​ធ្វើ​អោយ​ប្រជា​ពលរដ្ឋ​ខ្មែរ មិន​ពេញ​ចិត្ត​នោះ​ឡើយ​ចំពោះ​ការ​បង្ហោះ​ដាក់​លក់​នៅ​លើ​វេបសាយ ​Amazon របស់​ខ្លួន។​ ហើយការបង្ហោះដាក់លក់ទាំងនេះ​ រួមមានទាំងដាក់​តម្លៃលក់ជា Set ​ហើយ​តម្លៃ​មាន​ចាប់ពី​៤០ដូល្លារ​ រហូតទៅ​ដល់ ៦០ដូល្លារ​ ក៏មានដែរ​ ដោយខ្លះ​មានរាប់បញ្ចូល​ថ្លៃដឹកជញ្ជូនថែម​ទៀត។

 

 

បញ្ហា​នេះ​ប្រជា​ពលរដ្ឋ​ខ្មែរ ​ក៍ដូចជាសិស្ស ​និសិត្ស ​មួយចំនួនបានធ្វើ​ការរិះគន់ចំៗ​ និងសំណូមពរ​ដល់​ក្រសួងពាក់ព័ន្ធ​មេត្តា​ជួយ​ពិនិត្យ​មើល និង​មាន​ដំណោះស្រាយ​ណា​មួយ​ ព្រោះ​វា​បាន​ប៉ះ​ពាល់​យ៉ាងធ្ងន់ធ្ងរ​ចំពោះ តម្លៃ​វប្បធម៌​ជាតិ និង​មុខមាត់​ប្រទេសជាតិ៕