​ប្រយ័ត្ន​សុខភាព! កម្ពុជា ​នឹង​ចុះ​ត្រជាក់​ម្ដង​ទៀត​នៅ​សប្ដាហ៍​ក្រោយ

2810

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ធនធានទឹក ​និង​ឧតុនិយម ​បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​២៤ ​ខែ​មករា ​ឆ្នាំ​២០១៩ ​ជ្រលង​សម្ពាធ​ខ្ពស់​ នឹង​បង្កើន​ឥទ្ធិពល​ខ្លាំង​មក​លើ​ព្រះរាជាណាចក្រកម្ពុជា។

 

 

ដែល​លក្ខណៈ​បែបនេះ​ នឹង​បង្ក​ឲ្យ​អាកាស​ធាតុ​នៅ​ព្រះរាជាណាច​ក្រកម្ពុជា ​ចុះ​ត្រជាក់​ជាថ្មី​ម្តង​ទៀត​ ចាប់​ពី​ថ្ងៃ​ទី​២៥-​២៧ ​ខែ​មករា ​ឆ្នាំ​២០១៩ ​ជា​ពិសេស​នៅ​តំបន់​ជួរភ្នំ​ខេត្ត​មណ្ឌលគិរី ​និង​ខេត្ត​ព្រះវិហារ ដែល​មាន​សីតុណ្ហភាព​អប្បបរមា ​អាច​នឹង​ធ្លាក់​ចុះ​មក​នៅ​រង្វង់​ពី​ ១៧ ​– ១៩ ​អង្សារសេ។​ ដូច្នេះ​សូម​បងប្អូន​មេត្តា​ប្រុង​ប្រយ័ត្ន ​ចំពោះ​សុខភាព!