រដ្ឋ​មន្ដ្រី​ក្រសួង​សុខាភិបាល បញ្ជា​ឲ្យ​ក្រុម​ការងារ​ចុះ​ទៅ​មន្ទីរពេទ្យ​ វ៉ិ​ចតូ​រៀ ​រឿង​ចាប់​អ្នក​ជំងឺ

10125

លោក​រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល ម៉​ម ប៊ុ​ន​ហេង បាន​ចាត់​ក្រុមការងារ​ភ្លាម​ៗ ចុះ​ទៅ​ដោះស្រាយ​ករណីនារី​ម្នាក់​ទៅ​ពិនិត្យ​ជំងឺ​នៅ​មន្ទីរពេទ្យ​ វ៉ិ​ច​តូ​រៀ ហើយ​ខាង​មន្ទីរពេទ្យ​បង្ខំ​នាងឲ្យ​វះកាត់ និង​បង្ខាំង​ម្ដាយ​នារី​រង​គ្រោះ​ទុក​ក្នុង​មន្ទីរពេទ្យ ដោយសារ​គ្មាន​ប្រាក់​បង់ថ្លៃ​ព្យាបាល​មក​នោះ ។

រដ្ឋមន្ដ្រី ម៉​ម ប៊ុ​ន​ហេង បាន​ថ្លែងប្រាប់​ថា «​បន្ទាប់​ពី​ខាង​ក្រសួង​ទទួល​បាន​ដំណឹង​ភ្លាម​ៗ​នោះ នៅ​ព្រឹកថ្ងៃ​នេះ ខ្ញុំ​បាន​ចាត់​ឲ្យ​មន្ដ្រី​ក្រុមការងារ ចុះ​ពិនិត្យ​ស្រាវជ្រាវ​ព័ត៌មាន​លម្អិត ជុំវិញ​ករ​ណី​ខាងលើ​នេះ ហើយ​យើង​នឹង​ចាត់វិធានការ​ ទៅ​តាម​ហ្នឹង​ផង​ដែរ​» ។

សូម​បញ្ជាក់​ថា កាលពី​យប់មិញ បី​នាក់​ម្តាយ​និង​កូន​ បាន​មក​ពិនិត្យ​ជំងឺ​នៅ​មន្ទី​ពេទ្យ​វ៉ិ​ច​តូ​រៀ គ្រូពេទ្យ​បាន​ប្រាប់​ថា កូនស្រី​មាន​ជំងឺ​គីស ក្នុង​ដៃ​ស្បូន​ទាមទារ​ឲ្យ​អ្នកជំងឺ​វះកាត់ ដោយ​មិន​បាន​ពិភាក្សា​ជាមួយ​សាច់ញាតិ និង​នារី​រង​គ្រោះ បែរជា​បង្ខំ​ឲ្យ​វះកាត់ បើ​មិន​វះកាត់​នោះ​ទេ អាច​និង​ស្លាប់ បាត់បង់​ជីវិត ។

 

 

ក្រោយ​ពី​ការ​វះកាត់​រួច ខាង​មន្ទីរពេទ្យ​បាន​យក​ក្រដាស​១​សន្លឹក​មិនដឹង​ថា​សរសេរ​អ្វីខ្លះ​នោះ​ទេ បាន​ឲ្យ​ម្ដាយ​របស់​នារី​រង​គ្រោះ​បាន​ធ្វើការ​ផ្ដិត​មេដៃ​រហើយ ចំណែកឯ​ម្ដាយ​របស់​នារី​រង​គ្រោះ​ក៏​មិន​បាន​មើល​ក្រដាស​១​សន្លឹក​នោះ​ទៀត​។ លុះ​ក្រោយ​ធ្វើការ​វះកាត់​រួច​ខាង​មន្ទីរពេទ្យ​បាន​យក​វិក្ក​យ​ប័ត្រ​បង់ថ្លៃ​វះកាត់ មក​ឲ្យ​គាត់​ដោយ​អស់ប្រាក់​ចំនួន​២០០០​ដុល្លារ ។ ពេល​នោះ​ម្ដាយ​របស់​នារី​រង​គ្រោះ​គាត់​មាន​ប្រាក់​តែ​៦០០​ដុល្លារ​ទេ​សល់​ប៉ុន្មាន​គាត់​សុំ​រំ​លួស​តែ​ខាង​មន្ទីរពេទ្យ​មិន​យល់ព្រម​ឡើយ បើ​គ្មាន​ប្រាក់​ឲ្យ​ថ្លៃ​វះកាត់​គ្រប់​នេះ​ទេ​យប់ នេះ​នឹង​យក​ថ្លៃ​ចំនួន​៥០០​ដុល្លារ​ប​ន្តែ​ម​ទៀត ដោយ​គិតថ្លៃ​បន្ទប់​សំរាក​មួយ​យប់​។ ក្រោយមក​ខាង មន្ទីរពេទ្យ​ក៏​ឲ្យ​សន្តិសុខ​យក​ច្រវាក់​មក​ចាក់​ទ្វារ ឃាំង​បី​នាក់ ម្តាយ​និង​កូនស្រី​និង​កូនប្រុស​មិន​ឲ្យ​ក្រុម​គ្រួសារ​របស់​គាត់​ចេញ​ឡើយ​។