ភ្នាក់ងារអវកាសអឺរ៉ុប ESA បង្ហាញទីតាំង បឹងទឹកកកនៅលើភពអង្គារ

1335

បរទេស៖ ភ្នាក់ងារអវកាសអឺរ៉ុប ហៅកាត់ថា ESA បានបញ្ចេញរូបភាពថ្មីពីរសន្លឹក ដែលបង្ហាញអំពីបឹងទឹកកកដ៏ធំលើភពអង្គារ ។ បឹងដែលកើតចេញពីបំផ្ទុះភ្នំភ្លើង ឬ អាចម៍ផ្កាយធ្លាក់នេះ មានអង្កត់ផ្ចិតទំហំ៨២គីឡូម៉ែត្រ និងមានគ្របដណ្ដប់ដោយទឹកកកកម្រាស់១.៨គីឡូម៉ែត្រឯណោះ ។ទន្ទឹមគ្នា ភ្នាក់ងារ ESA បានប៉ាន់ស្មានថា បឹងនេះ មានផ្ទុកនូវទឹកកកប្រមាណ២.២០០ គីឡូម៉ែត្រ​កូប​។

សូមបញ្ជាក់ថា រូបភាពនេះ ថតបានដោយកាមេរ៉ា ម៉ាស់ អិចប្រេស ហាយ រីសូលូតសិន ស្ទេរីយ៉ូ កាមឺរ៉ា (Mars Express High Resolution Stereo Camera) ដែលបានហោះលើគន្លងភពអង្គារកាលពីដើមឆ្នាំ ៕

ប្រភព៖​ ministry of environmental