យប់មិញ ចាន់ វឌ្ឍនាកា ​បើក​ឡាន​ដឹក​ស្រី​ស្អាត ​បុក​ខឿន​នៅ​ក្រោម​ស្ពាន​៧​មករា

3585

យុវជន​ម្នាក់ ​អម​ជាមួយ​ស្រី​ស្អាត​ម្នាក់​ទៀត ​បាន​បើក​រថយន្ដ Lexus Nx200t ​ទៅ​បុក​ខឿន​ក្រោម​ស្ពាន​៧​មករា ​ប៉ុន្តែ​មិន​មាន​បង្ក​របួស​ស្នាម​ដល់​អ្នក​ណា​នោះ​ទេ។

 

 

ហេតុការ​នេះ​កើត​ឡើង​នៅ​យប់​ឈាន​ចូល​ថ្ងៃ​ទី​៨​ខែ​មករា​ឆ្នាំ​២០១៨​នេះ ​នៅ​ក្រោម​ស្ពាន​៧​មករា​។ សាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​បញ្ជាក់​ថា​ឡាន​សេរី​ទំនើប​មួយ​គ្រឿង​នេះ ​បើក​ដោយ​កីឡាករ​លំដាប់​កំពូល​របស់​កម្ពុជា ចាន់ វឌ្ឍនាកា ​និង​មាន​ស្រី​ស្អាត​ម្នាក់​ជិះ​ជាមួយ។ ក្រោយ​ពី​កើត​ហេតុ​ភ្លាម ​ពួកគេ​ទាំង​ពីរ​នាក់​បាន​ព្យាយាម​រត់​គេច​ពី​កន្លែង​កើតហេតុ​ដែរ ប៉ុន្តែ​ត្រូវ​ប៉ូលិស​ឃាត់​បាន​នៅ​ក្បែរ​ពេទ្យ​លោក​សង្ឃ។

 

 

 

យ៉ាងណាមិញ ​វា​មិន​ធ្ងន់ធ្ងរ​ឬ​បង្ក​របួស​ស្នាម​ដល់​អ្នក​ដទៃ​ឡើយ ​ដោយ​គ្រាន់​តែ​ហេតុការណ៍​នេះ​ខូច​ខាត​តែ​ឡាន​របស់​សាមី​ខ្លួន​ប៉ុណ្ណោះ៕