ខ្សែប្រយុទ្ធល្បីឈ្មោះខ្លាំងនៅលើលោក Ronaldinho នឹងមកកម្ពុជានៅដើមខែមីនាឆ្នាំ២០១៩ខាងមុខនេះ ដើម្បីចូលរួមកម្មវិធី Tiger Street Football Festival 2019 ។
កីឡាករដែលពូកែលេងក្បាច់ស៊ីប្រឡោះជើងខាងលើនេះមក ដោយសារតែមានការហៅពីសំណាក់ស្រាបៀរ Tiger ដូចកាលគ្រា Ryan Giggs មកកម្ពុជាអីចឹងដែរ។ គេរំពឹងថាវត្តមានរបស់កីឡាករប្រេស៊ីលរូបនេះ នឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រនៅកម្ពុជាជាក់ជាមិនខាន៕